បរទេស៖ ក្លឹប Real Madrid បានកំណត់អត្តសញ្ញាណអ្នកជំនួស Vinicius Junior រួចហើយ ខណៈដែលកិច្ចចរចាកុងត្រាជាមួយខ្សែបម្រើស្លាបប្រេស៊ីលបានជាប់គាំង។ Vini Jr. នៅសល់រយៈពេលពីរឆ្នាំទៀតលើកិច្ចសន្យាដែលមានស្រាប់របស់គាត់ ហើយកំពុងទាមទារការដំឡើងប្រាក់ឈ្នួលដើម្បីចុះកុងត្រាថ្មី។
ក្នុងករណីដែលតារាឆ្នើមសញ្ជាតិប្រេស៊ីលចាកចេញពីក្លឹប ចំពេលមានការចាប់អារម្មណ៍ពីអារ៉ាប៊ីសាអូឌីត ក្លឹបអធិរាជសនឹងតាមប្រមាញ់កីឡាករ Erling Haaland តារាឆ្នើមនៅ Premier League នេះបើយោងតាមការចេញផ្សាយរបស់ SER៕



