បរទេស៖ ការតាមប្រម៉ាញកីឡាករ Yann Bisseck របស់ Crystal Palace បានរងបរាជ័យ ដោយខ្សែការពារក្លឹប Inter បានច្រានចោលការផ្លាស់ប្តូរ បើទោះបីជាមានការផ្តល់ជូនយ៉ាងច្រើនពីក្រុមនៅ Premier League ក៏ដោយ។
នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាក្លឹប Palace បានដាក់សំណើរ ២៨លានផោនសម្រាប់ខ្សែការពារ Inter Bisseck ដែលបានបង្ហាញខ្លួន ៤៦ដងកាលពីរដូវកាលមុន។ យ៉ាងណាមិញ ទាំងក្លឹបអ៊ីតាលី និងកីឡាករបានច្រានចោលសំណើនេះ។ ក្លឹប Inter បានទាមទារតម្លៃយ៉ាងតិច ៣៤ លានផោនលើខ្សែការពារកណ្តាលសញ្ជាតិអាល្លឺម៉ង់ ហើយមិនមានបំណង់បង្ខំលក់គាត់ផងដែរ៕