កីឡាករ Paqueta នៅតែស្ថិតក្នុងរ៉ាដារបស់ក្លឹប Manchester City ដដែរ

បរទេស៖ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះហាក់ដូចជាស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ទៅ Man City ក្នុងតម្លៃ ៨៥លានផោនក្នុងឆ្នាំ២០២៣ ប៉ុន្តែការស៊ើបអង្កេតរបស់សមាគមបាល់ទាត់លើការចោទប្រកាន់ថាបានបំពានលើការភ្នាល់បានបញ្ចប់លទ្ធភាពនៃការផ្ទេរនេះភ្លាមៗ។ ពីរឆ្នាំក្រោយមក ខ្សែបម្រើប្រយុទ្ធត្រូវបានជម្រះពីការចោទប្រកាន់ទាំងនោះ ហើយឥឡូវនេះបើយោងតាមការចេញផ្សាយរបស់ Globo Esporte បានអោយដឹងថាក្លឹប Man City នៅតែរក្សាការចាប់អារម្មណ៍លើកីឡាករវ័យ ២៧ឆ្នាំរូបនេះ ដោយមិនដែលទម្លាក់ចំណាប់អារម្មណ៍លើរូបគេនោះឡើយ។

កីឡាករ Paqueta ដែលធ្លាប់ពាក់ព័ន្ធនឹងការត្រូវជាប់បម្រាមអស់មួយជីវិត ប្រសិនបើរកឃើញថាមានកំហុសនោះ អាចនឹងត្រូវផ្លាស់ប្តូរនៅរដូវក្តៅនេះ ខណៈដែលរបាយការណ៍បង្ហាញថា West Ham បើកចំហក្នុងការលក់គាត់។ កីឡាករ Kevin De Bruyne បានចាកចេញពី City កាលពីដើមឆ្នាំនេះ ហើយខណៈពេលដែលអ្នកកីឡាករចំណូលថ្មី Rayan Cherki អាចជាអ្នកជំនួសគាត់ ប៉ុន្តែកីឡាករ Paqueta អាចនឹងបន្ថែមគុណភាពបន្ថែមទៀតសម្រាប់តំបន់បម្រើរបស់លោក Guardiola ៕

Previous articleAtalanta បដិសេធសំណើផ្ទេររបស់ក្លឹប Inter សម្រាប់កីឡាករ Ademola Lookman
Next articleGarnacho ផ្តល់អទិភាពសម្រាប់ការផ្ទេរទៅកាន់ក្លឹប Chelsea