បរទេស៖ ខ្សែបម្រើវ័យ ២២ឆ្នាំរូបនេះបានច្រានចោលសំណើរបន្តកុងត្រារបស់ក្លឹប Valencia ប៉ុន្តែលឹបអេស្ប៉ាញមានទំនុកចិត្តថាពួកគេអាចឱ្យគាត់ចុះហត្ថលេខាលើកុងត្រា ក្រោយធ្វើការពិភាក្សា។
បើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាកីឡាករសញ្ជាតិអេស្ប៉ាញរីករាយក្នុងការបន្តនៅ Valencia ប៉ុន្តែចង់ឱ្យក្លឹបបំពេញតាមលក្ខណៈវិនិច្ឆ័យមួយចំនួន ក្រៅពីការបង្កើនប្រាក់ឈ្នួលសម្រាប់គាត់ គឺត្រូវធ្វើការប្រកួតប្រជែងនៅកម្រិតកំពូលនៃបាល់ទាត់ ជាជាងការតស៊ូដើម្បីមួយរស់នៅក្នុងលីគអេស្ប៉ាញ។ ក្លឹប United និង Milan បានបង្ហាញការចាប់អារម្មណ៍ ជាមួយនឹងការដាក់សំណើមានតម្លៃ ១៦លានអឺរ៉ូ បូកនឹងប្រាក់រង្វាន់ ៤លានអឺរ៉ូ៕