បរទេស៖ ក្លឹប Manchester United ត្រូវបានរាយការណ៍ថាសុខចិត្តខាតបង់ដ៏ធំមួយសម្រាប់កីឡាករ Rasmus Hojlund ដោយព្រមលក់ខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃទាប។
ត្រូវតែប្រមូលថវិកាបន្ថែមទៀត ដើម្បីអាចធ្វើការនាំយកកីឡាករថ្មីមកបន្ថែមទៀត ហើយតាមរយៈការបញ្ជាក់របស់ Daily Mail បានអោយដឹងថាកីឡាករ Hojlund ស្ថិតក្នុងចំណោមកីឡាករដែលត្រូវលក់ចេញផងដែរ។ គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមនៅក្នុងប្រទេសអ៊ីតាលី ហើយត្រូវបានគេនិយាយថាបានមើលឃើញថាតម្លៃផ្ទេររបស់ខ្សែប្រយុទ្ធរូបនេះបានធ្លាក់មកត្រឹមតែ ៣០លានផោនប៉ុណ្ណោះ៕