បរទេស៖ ក្លឹប Como បានប្រកាសពីការចុះហត្ថលេខាលើអ្នកចាំទីវ័យជំទង់ Henrique Menke ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Internacional របស់ប្រទេសប្រេស៊ីល។
អ្នកចាំទី Menke ក្លាយជាកីឡាករទី១១ នៃទីផ្សារដោះដូរនារដូវក្តៅសម្រាប់គ្រូបង្វឹក Fabregas ដោយក្នុងនោះមានកីឡាករវ័យក្មេងមួយចំនួនរួមមាន Jacobo Ramon, Jesus Rodriguez, Nicolas Kuhn, Martin Baturina, Maximo Perrone និង Alex Valle ៕