បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Aston Villa បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយ Nice ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំកីឡាករ Evann Guessand ។
ក្លឹបនៅ Premier League នឹងចំណាយប្រាក់ ៣០លានអឺរ៉ូ បូកនឹងប្រាក់បន្ថែម ៥លានអឺរ៉ូផ្សេងទៀត ហើយក្លឹបនៅ Ligue 1 នឹងផ្តល់ភ្លើងខៀវសម្រាប់កីឡាករក្នុងការធ្វើដំណើរទៅពិនិត្យសុខភាព៕