បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប RB Leipzig បានទាក់ទងទៅ Liverpool ដើម្បីសាកសួរអំពីលទ្ធភាពទិញ Harvey Elliott នៅរដូវក្តៅនេះ។ ខណៈពេលដែលកិច្ចពិភាក្សាមិនទាន់មានការជឿនលឿន ដោយការពិភាក្សារវាងក្រុមទាំងពីរកំពុងបន្តធម្មតា។
ក្លឹប Leipzig មើលឃើញថាកីឡាករវ័យ ២២ឆ្នាំជាអ្នកជំនួសដោយផ្ទាល់សម្រាប់ Simons ដែលត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹបមុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបិទ៕