បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Benjamin Sesko បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Manchester United សម្រាប់កិច្ចសន្យាដែលនឹងដំណើរការរហូតដល់ខែមិថុនា ឆ្នាំ២០៣០។ ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំឥឡូវបានប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការផ្ទេរទៅ Old Trafford ដោយភាគីទាំងពីរបានរៀបចំឯកសារនៃកិច្ចសន្យា។
ខណៈពេលដែលកិច្ចព្រមព្រៀងជាមួយកីឡាករបានបញ្ចប់ ពេលនេះ United ត្រូវតែបញ្ចប់លក្ខខណ្ឌជាមួយ RB Leipzig ។ ការពិភាក្សារវាងក្លឹបទាំងពីរកំពុងបន្ត ខណៈដែលពួកគេធ្វើការឆ្ពោះទៅរកការឈានដល់កិច្ចព្រមព្រៀងពេញលេញលើតម្លៃផ្ទេរកីឡាករ បន្ទាប់ពីបិសាចក្រហមបានដាក់សំណើដែលមានតម្លៃ ៨០លានអឺរ៉ូ ជាមួយនឹងប្រាក់រង្វាន់បន្ថែម៕