បរទេស៖ ជាមួយនឹង Heung-min Son បានចាកចេញពីក្លឹប Tottenham ទៅ Los Angeles FC ក្រុមរបស់លោក Thomas Frank បានមានទំនាក់ទំនងម្តងទៀតជាមួយនឹងខ្សែប្រយុទ្ធរបស់ Real Madrid ។
ឥឡូវនេះ បើយោងតាមការចេញផ្សាយរបស់ SER បានអោយដឹងថាកីឡាករ Rodrygo គឺជាកីឡាករម្នាក់ក្នុងក្រុម Los Blancos ដែលមាន “ឱកាស” ក្នុងការចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ ក្លឹប Spurs ត្រូវបានគេនិយាយថានឹងត្រៀមដាក់សំណើរតម្លៃ ៦០លានអឺរ៉ូសម្រាប់កីឡាករប្រេស៊ីល៕