បរទេស៖ ខ្សែប្រយុទ្ធ Marc Guiu របស់kjlwb Chelsea បានចាកចេញពីក្លឹបជាផ្លូវការទៅចូលរួមក្លឹប Sunderland ដែលទើបតែឡើងមកកាន់ Premier League ក្នុងកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាល។
សេចក្តីថ្លែងការណ៍ផ្លូវការពីក្រុមតោខៀវបានបញ្ជាក់ថា៖ “Marc Guiu បានចូលរួមជាមួយ Sunderland ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលមុនយុទ្ធនាការ Premier League ២០២៥/២៦ ។ ខ្សែប្រយុទ្ធនឹងបន្តការអភិវឌ្ឍន៍របស់គាត់នៅក្លឹបដែលទើបនឹងឡើងថ្មីដើម្បីកសាងរដូវកាលដំបូងជាវិជ្ជមាននៅ Chelsea” ៕