Real Madrid កំពុងពិភាក្សាទៅលើកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Gonzalo Garcia

បរទេស៖​ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid បច្ចុប្បន្នកំពុងចរចារលើកិច្ចព្រមព្រៀងថ្មីជាមួយខ្សែប្រយុទ្ធ Gonzalo Garcia បន្ទាប់ពីការពិភាក្សាផ្ទៃក្នុងដែលបានធ្វើឡើងកាលពីខែកក្កដាដែលបញ្ជាក់ពីចេតនារបស់ក្លឹបក្នុងការរក្សាគាត់។

ការពិភាក្សាកំពុងដំណើរការយ៉ាងល្អ ដោយ García បង្ហាញពីបំណងប្រាថ្នាយ៉ាងច្បាស់របស់គាត់ក្នុងការបន្តនៅ Madrid ហើយអាចក្លាយជាម្ចាស់ថ្មីនៃអាវលេខ៩៕

Previous articleខ្សែបម្រើ Lesley Ugochukwu នឹងទៅចូលរួមជាមួយក្លឹប Burnley
Next articleChelsea រកបាន ៤៥លានផោនពីការលក់កីឡាករ ២រូប