បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានឱ្យដឹងថា Bayern បានធ្វើការសាកសួរអំពី Jackson ដែលត្រូវបានវាយតម្លៃដោយ Chelsea ក្នុងម្លៃ ៦៥លានអឺរ៉ូ។ គាត់បន្ថែមថាខាងក្លឹប Newcastle មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលពួកគេសម្លឹងរកការជំនួសដ៏មានសក្តានុពលសម្រាប់ខ្សែប្រយុទ្ធ Alexander Isak ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានក្លឹប Bayern លោក Max Eberl បានច្រានចោលការផ្លាស់ប្តូរសម្រាប់ Jackson នៅពេលដែលត្រូវបានសាកសួរលើការរំពឹងទុកបន្ទាប់ពីក្រុមរបស់គាត់ឈ្នះក្រុម Tottenham ក្នុងការប្រកួតលក្ខណៈមិត្តភាព។ គាត់បានប្រាប់អ្នកយកព័ត៌មានថា៖ “មិនប្រាកដទេ ខ្ញុំមិនដែលនិយាយជាមួយគាត់ទេ”។ គាត់បានបន្តទៀតថា គាត់ “សប្បាយចិត្តខ្លាំងណាស់” ជាមួយក្រុមបច្ចុប្បន្នរបស់គាត់ ប៉ុន្តែនៅពេលដែលបានសារភាពថា “នៅសល់ជិត 4 សប្តាហ៍ទៀត ដូច្នេះអ្នកមិនអាចបដិសេធអ្វីទាំងអស់។ យើងនឹងឃើញអ្វីដែលកើតឡើង និងអ្វីដែលកំពុងកើតឡើងនៅជុំវិញយើង” ៕



