បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាក្លឹប AC Milan បានធ្វើការចរចាជាមួយ United ដើម្បីនាំយក Hojlund ទៅកាន់ San Siro ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាល ២០២៥-២៦។ ក្លឹប Manchester United បើកចំហរក្នុងការអនុញ្ញាតឱ្យខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាកចាកចេញបន្ទាប់ពីផ្ទេរមកកានអង់គ្លេសបានត្រឹមតែ ២រដូវកាល ជាកន្លែងដែលគាត់ពិបាកក្នុងការស្វែងរកនៅទម្រង់លេងដ៏ល្អរបស់ខ្លួន។
ការមកដល់របស់ Matheus Cunha និង Benjamin Sesko ដែលមានសក្តានុពល បានកាត់បន្ថយឱកាសរបស់គាត់ក្នុងការលេងទៀងទាត់។ Milan មានឆន្ទៈក្នុងការរ៉ាប់រងប្រាក់បៀវត្សរ៍ពេញរបស់គាត់ប្រហែល ៤លានអឺរ៉ូក្នុងមួយឆ្នាំ ប៉ុន្តែកំពុងស្វែងរកការកំណត់ថ្លៃខ្ចី៕



