បរទេស៖ ក្លឹប Inter មិនទាន់ផ្តល់តាមតម្លៃទាមទារ ៥០លានអឺរ៉ូរបស់ក្លឹប Atalanta នៅឡើយទេ ហើយកត្តានេះបានធ្វើឱ្យមានលទ្ធភាពច្បាស់លាស់ និងបើកចំហសម្រាប់ក្លឹបផ្សេងទៀតក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ។

នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Arsenal បានផ្លាស់ប្តូរចំណាប់អារម្មណ៍របស់ពួកគេ ហើយគ្រោងនឹងធ្វើការដាក់សំណើរសម្រាប់កីឡាករនីហ្សេរីយ៉ា ដើម្បីពង្រឹងក្រុមជួរមុខរបស់ពួកគេ។ ក្លឹបក៏គ្រោងនឹងលក់កីឡាករ Leandro Trossard ដើម្បីអាចចុះឈ្មោះ និងនាំយកកីឡាករមានទេពកោសល្យវ័យក្មេងទៅកាន់កីឡដ្ឋាន Emirates នៅរដូវក្តៅនេះ៕



