បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Chelsea បានកំណត់គោលដៅរបស់ពួកគេលើតារាឆ្នើមរបស់ក្លឹប RB Leipzig កីឡាករ Xavi Simons ដោយកីឡាករវ័យ ២២ឆ្នាំបង្ហាញពីបំណងប្រាថ្នាយ៉ាងខ្លាំងដើម្បីចូលរួមជាមួយក្លឹបនៅទីក្រុងឡុងដ៍មុនពេលទីផ្សារដោះដូរកីឡាករបិទ។
ខណៈដែល Leipzig ឱ្យទាមទារតម្លៃកីឡាករសញ្ជាតិហូឡង់ប្រហែល ៦០លានផោន ប៉ុន្តែក្លឹប Chelsea ត្រូវបានគេជឿថានឹងចំណាយជិត ៥០លានផោន៕



