បរទេស៖ ក្លឹប Everton មានឆន្ទៈក្នុងការចំណាយប្រាក់ឈ្នួលភាគច្រើនរបស់កីឡាករ Jack Grealish ដែលមានសរុបប្រមាណ ៣សែនផោនក្នុងមួយសប្តាហ៍ ខណៈដែលពួកគេសង្ឃឹមថានឹងបញ្ចប់ការផ្លាស់ប្តូរក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Manchester City។
ហើយបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប Everton មិនបញ្ឈប់ ទោះបីជាមានការទាមទាររបស់ក្លឹប Man City ក៏ដោយ។ ក្លឹប Everton ត្រៀមចំណាយប្រាក់ឈ្នួលដ៏ច្រើនសន្ធឹកសន្ធាប់របស់កីឡាករវ័យ ៣០ឆ្នាំ ដែលអាចនឹងធ្វើឱ្យមានការផ្ទេរក្នុងលក្ខខណ្ខខ្ចីជើងមានតម្លៃ ១២លានផោន។ ការពិភាក្សាបានបន្តពេញមួយរដូវក្តៅ ដោយក្រុម Everton កំពុងតែស្វែងរកការបង្កើតវិធីសាស្ត្រដើម្បីសម្រេចការផ្ទេរ៕



