បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ PA បានអោយដឹងថាក្លឹប Newcastle United គ្រោងនឹងពន្យារពេលធ្វើការដាក់សំណើរដើម្បីផ្ទេរខ្សែប្រយុទ្ធ Nicolas Jackson របស់ Chelsea ជាផ្លូវការ រហូតដល់មានភាពច្បាស់លាស់អំពីអនាគតរបស់ Alexander Isak ។ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតបានអវត្តមានពីការហ្វឹកហាត់បន្ទាប់ពីការដាក់សំណើរមានតម្លៃ ១១០លានផោនរបស់ Liverpool ដែលត្រូវបានបដិសេធ។ គាត់មិនត្រូវបានគេរំពឹងថានឹងលេងក្នុងការប្រកួតបើកឆាកលីគនៅថ្ងៃសៅរ៍ទល់នឹង Aston Villa ទេ។
ក្រុមសារិកាព្រៃបានខកខានការផ្ទេរកីឡាករ Benjamin Sesko ដែលបានផ្ទេរទៅ Manchester United ពី RB Leipzig ។ ការសម្រេចចិត្តរបស់ Chelsea កាលពីថ្ងៃសុក្រ ដែលថាកីឡាករ Jackson គឺស្ថិតនៅលើទីផ្សារផ្ទេរ ឥឡូវនេះបានផ្តល់ឱ្យ Newcastle នូវជម្រើសជម្រើសដ៏មានសក្តានុពលក្នុងការវាយប្រហារ៕



