បរទេស៖ ក្លឹប Tottenham បានបើកការពិភាក្សាជាមួយ Manchester City ជុំវិញការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ខ្សែបម្រើស្លាប Savinho ដោយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបើកចំហរក្នុងការផ្លាស់ប្តូរប្រសិនបើក្លឹបអាចយល់ព្រមលើតម្លៃផ្ទេរ។
គ្រូបង្វឹកក្រុម Spurs លោក Thomas Frank ត្រូវបានគេនិយាយថា ជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករវ័យ ២១ឆ្នាំ ដែលទើបតែបានចូលរួមជាមួយ Man City កាលពីរដូវក្តៅមុន ហើយការពិភាក្សាកំពុងប្រព្រឹត្តទៅលើកញ្ចប់ផ្ទេរដែលមានតម្លៃប្រហែល ៤៣លានផោន៕



