កីឡាករ Romulo នឹងមកជំនួសកន្លែង Sesko នៅក្លឹប RB Leipzig

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប RB Leipzig ទទួលបានកីឡាករលេខ៩ ថ្មីរបស់ពួកគេបន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបទួរគី Goztepe ដើម្បីចុះហត្ថលេខាលើកីឡាករ Romulo ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ២៥លានអឺរ៉ូ។

កញ្ចប់ផ្ទេរនេះមានតម្លៃផ្ទេរ ២០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៥លានអឺរូ និងលក្ខខណ្ឌលក់នាពេលអនាគត។ ក្លឹប Bundesliga បានពិភាក្សាជាមួយ Goztepe មួយរយៈមកហើយ ដោយ Romulo តែងតែនៅកំពូលតារាងរបស់ពួកគេដើម្បីជំនួស Sesko បន្ទាប់ពីការផ្ទេររបស់គាត់ក្នុងតម្លៃ ៧៤លានផោន៕

Previous articleHojlund ផ្តល់ភ្លើងខៀវក្នុងការត្រលប់ទៅកាន់អ៊ីតាលីវិញ
Next articleខ្សែការពារ Okoli ក្លាយជាគោលដៅរបស់ក្លឹបយក្ស AC Milan