បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Corriere dello Sport បានអោយដឹងថាក្លឹបនៅ Serie A បានផ្តល់កិច្ចសន្យារយៈពេល ៥ឆ្នាំដល់កីឡាករវ័យ២៣ឆ្នាំ ដែលមានតម្លៃ ២.៥លានអឺរ៉ូក្នុងមួយឆ្នាំ។ ខណៈក្លឹប Dortmund ក៏បានឈានដល់ការព្រមព្រៀងជាមួយកីឡាករ Silva ប៉ុន្តែទោះបីជាក្លឹប Roma មកដល់ក្រោយពិតមែនតែកីឡាករមានបំណង់ចង់ផ្ទេរទៅទឹកដីអ៊ីតាលី។

ឧបសគ្គតែមួយគត់ឥឡូវនេះគឺកិច្ចព្រមព្រៀងលើតម្លៃផ្ទេរ ដោយ Silva នៅសល់កុងត្រាតែមួយឆ្នាំទៀតជាមួយក្លឹប Wolves។ ក្លឹប Premier League កំពុងទាមទារតម្លៃប្រមាណ ២៥លានអឺរ៉ូ សម្រាប់ខ្សែប្រយុទ្ធរូបនេះ ប៉ុន្តែក្លឹប Roma សង្ឃឹមថានឹងអាចខ្ចីជើងរូបគាត់ជាមួយនឹងលក្ខខណ្ឌទិញផ្តាច៕



