កីឡាករ Marc Guehi ទំនង់ស្ទាក់ស្ទើរក្នុងការផ្ទេរទៅកាន់ Liverpool ដោយសារតែ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Jack Rosser អ្នកសារព័ត៌មានរបស់ The Sun បានអោយដឹងថាក្លឹប Liverpool ប្រហែលជាមិនផ្ទេរខ្សែការពារកណ្តាលរនៅក្នុងទីផ្សាររដូវក្តៅនេះទេ ខណៈដែលកីឡាករ Marc Guehi អាចនឹងបន្តនៅជាមួយ Crystal Palace។

ប្រភពដដែលបានអះអាងថាហង្សក្រហមមិនទាន់ចរចាតម្លៃផ្ទេរជាមួយ Crystal Palace នៅឡើយទេ ហើយការពន្យារពេលនេះកំពុងបង្ហាញពីឧបសគ្គក្នុងការបញ្ចប់កិច្ចព្រមព្រៀង។ កីឡាករ Guehi ក៏មានការព្រួយបារម្ភផងដែរអំពីម៉ោងប្រកួតធម្មតានៅ Anfield ដែលជាក្តីបារម្ភដ៏សំខាន់សម្រាប់ខ្សែការពារ ខណៈការប្រកួត World Cup ឆ្នាំ២០២៦ នៅមិនដល់ ១ឆ្នាំទៀតនោះទេ៕

Previous articleនាយកផ្នែកកីឡារបស់ក្លឹប Bayern Munich បដិសេធការផ្ទេរយកកីឡាករ Chelsea រូបនេះ
Next articleការចរចារវាង Man Utd និង Chelsea នៅតែបន្តការជាប់គាំង