ក្លឹប Chelsea មិនប្រញាប់ប្រញាល់ក្នុងការលក់កីឡាករ Jackson នោះទេ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹបតោខៀវមិនប្រញាប់ប្រញាល់ក្នុងការលក់ខ្សែប្រយុទ្ធ Jackson នៅក្នុងទីផ្សារដោះដូររដូវក្តៅនេះទេ។ ក្លឹប Chelsea មាន​ក្រុម​សម្រាប់​យុទ្ធនាការ ២០២៥-២៦ ហើយ​មិន​មាន​គម្រោង​ទិញ​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត​ដែរ បើ​ទោះ​បីជាកីឡាករ Jackson សម្រេច​ចិត្ត​ចាក​ចេញ​ក៏​ដោយ។

ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះត្រូវបានរក្សាឱ្យនៅឆ្ងាយពីក្រុមឈុតធំអំឡុងពេលប្រកួតមិត្តភាពមុនបើករដូវកាលជាមួយក្លឹប AC Milan និង Bayer Leverkusen កាលពីសប្តាហ៍មុន ខណៈដែលគាត់បានហ្វឹកហាត់តែម្នាក់ឯងនៅ Cobham ។ ទោះបីជា Jackson មិនមែនជាផ្នែកនៃ “ក្រុមដែលត្រូវបោះបង់ចោល” ដោយមានកីឡាករ Raheem Sterling, Renato Veiga, Carney Chukwuemeka, Alfie Gilchrist, David Datro Fofana និងអ្នកដទៃក៏ដោយ៕

Previous articleការចរចារវាង Man Utd និង Chelsea នៅតែបន្តការជាប់គាំង
Next articleLiverpool ផ្ទេរបានខ្សែការពារវ័យក្មេងក្នុងតម្លៃ ៣៥លានអឺរ៉ូ