Man Utd សម្រេចចិត្តជុំវិញនឹងព័ត៌មានផ្ទេរយកកីឡាករ Angelo Stiller

បរទេស៖ ក្លឹប Manchester United មិនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគោលដៅរបស់ក្លឹប Real Madrid កីឡាករ Angelo Stiller នោះទេ ទោះបីជាមានពាក្យចចាមអារ៉ាមថាកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះទៅបិសាចក្រហមក៏ដោយ។

បន្ទាប់ពី Brighton បានបដិសេធសំណើររបស់ក្លឹប Man Utd ក្នុងការចុះហត្ថលេខាលើ Carlos Baleba ហើយបានធ្វើអោយមានការចាប់ផ្តើមព័ត៌មានជុំវិញកីឡាករ Stiller។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមការចេញផ្សាយរបស់ Florian Pletternberg បានអោយដឹងថាបិសាចក្រហមមិនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Stiller ទេ ហើយមិនមានគម្រោង ឬការពិភាក្សាជាមួយភ្នាក់ងារគាត់ក្នុងការនាំយកមក Old Trafford៕

Previous articleក្លឹប Fenerbahce ហ៊ានចាយលុយ ៤៥លានអឺរ៉ូសម្រាប់ការផ្ទេរ Antony
Next articleលោក Ange Postecoglou អាចនឹងវិលត្រលប់មកកាន់ Premier League វិញ