អនាគតរបស់ Onana នៅ Old Trafford អាចនឹងមកដល់ទីបញ្ចប់ ឫទេ?

បរទេស៖ អ្នកចាំទី Andre Onana បានខិតទៅជិតទ្វារចាកចេញពីManchester United បន្ទាប់ពីមានការពិភាក្សាជាវិជ្ជមានលើការផ្ទេរតម្លៃ ២០លានអឺរ៉ូសម្រាប់អ្នកចាំទី Senne Lammens របស់ក្លិប Antwerp ។

ប្រធានក្លឹបបិសាចក្រហមបានពិភាក្សាជាមួយ Royal Antwerp សម្រាប់ Lammens ដែលអាចរកបានក្នុងតម្លៃ ១៧លានផោន។ អ្នកចាំទីវ័យ 23 ឆ្នាំរូបនេះទើបតែបានឈានជើងចូលក្រុមជម្រើសជាតិបែលហ្សិក និងលេងឱ្យក្លឹប Club Brugge មុនពេលចូលរួមជាមួយក្លឹប Antwerp ។ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាអ្នកចាំទី Onana ទំនង​ជា​មិន​ចាក​ចេញនៅក្នុងទីផ្សាដោះដូរនេះទេ ប៉ុន្តែ​នឹង​ត្រូវ​បាន​រំពឹង​ថា​នឹង​ប្រជែង​យក​កន្លែងអ្នកចាំទីដៃដំបូង៕

Previous articleកីឡាករ Dani Ceballos បញ្ជាក់អំពីអនាគតខ្លួន ចំពេលមានការចាប់អារម្មណ៍ពីក្លឹបជាច្រើន
Next articleកីឡាករ Dibling ត្រៀមទៅចូលរួមជាមួយក្លឹប Everton