បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Borussia Dortmund បានព្រមព្រៀងក្នុងការផ្ទេរកីឡាករ Chukwuemeka ជាមួយ Chelsea។
បន្ទាប់ពីកីឡាករ Aaron Anselmino នៅពេលនេះកីឡាករ Chukwuemeka ក៏ចូលរួមជាមួយ Dortmund ដូចដែលបានរំពឹងទុក។ ការផ្ទេរអចិន្រ្តៃយ៍មានតម្លៃប្រហែល ២៥លានអឺរ៉ូ។ គួរបញ្ជាក់ថាកីឡាករ Anselminino ផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើង ខណៈកីឡាករ Chukwuemeka ផ្ទេរក្នុងកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ ហើយកីឡាករទាំងពីរនឹងចាកចេញពីក្លឹប Chelsea សម្រាប់ការផ្លាស់ប្តូរទៅកាន់ក្លឹប Dortmund៕