បរទេស៖ ក្លឹប Chelsea បានបញ្ជាក់ជាផ្លូវការពីការចាកចេញរបស់ Carney Chukwuemeka ដែលបានបញ្ចប់ការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ទៅកាន់ Borussia Dortmund ជាមួយនឹងកុងត្រាដល់ឆ្នាំ២០៣០។
គាត់បានបង្ហាញខ្លួនត្រឹមតែ ៣២ប្រកួតប៉ុណ្ណោះក្នុងរយៈពេល ៣ឆ្នាំជាមួយក្រុមតោខៀវ បន្ទាប់ពីផ្ទេរមកពីក្លឹប Aston Villa ក្នុងតម្លៃ ១៥លានផោនក្នុងនាមជាកីឡាករវ័យក្មេងដែលមានកកម្រិងខ្ពស់ម្នាក់។ កិច្ចព្រមព្រៀងនេះមានតម្លៃ ២១លានផោនបូកនឹង ៣លានផោនជាលក្ខខណ្ឌទាក់ទងនឹងទម្រង់លេង។ ការផ្ទេរមួយនេះបានធ្វើក្លឹប Chelsea ទទួលបានប្រាក់ជិត ២៥០លានផោនក្នុងការលក់កីឡាករ៕