បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan បានទាក់ទងភ្នាក់ងាររបស់កីឡាករ Rabiot ខណៈដែលពួកគេមានគម្រោងចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិបារាំងនៅរដូវក្តៅនេះពី Marseille ។
ក្លឹបយក្សនៅ Serie A មិនទាន់ធ្វើការដាក់សំណើរផ្លូវការទៅកាន់ក្លឹបនៅ Ligue 1 នៅឡើយទេ ប៉ុន្តែពួកគេទំនងជាមិនរួមបញ្ចូល Ismael Benacer ជាផ្នែកនៃកិច្ចព្រមព្រៀងដោះដូរនោះទេ៕