បរទេស៖ ខ្សែបម្រើ Adrien Rabiot ត្រូវបានជាប់គាំងបន្ទាប់ពីការប៉ះទង្គិចជាមួយ Jonathan Rowe នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ហើយក្លឹបបារាំងកំពុងតែដាក់លក់គាត់។
នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានរាយការណ៍ថាក្លឹប Marseille បានទាមទារនៅតម្លៃ ១៥លានអឺរ៉ូសម្រាប់គាត់។ ហើយលោក Fabrice Hawkins បានបញ្ជាក់ថាក្លឹប Tottenham និង Villa កំពុងពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករ ខណៈក្លឹប Spurs ចាប់អារម្មណ៍គាត់ជាអ្នកជំនួសកីឡាករ Yves Bissouma ដែលរំពឹងថាចាកចេញទីកាន់ក្លឹប Galatasaray៕