បរទេស៖ គ្រូបង្វឹកក្រុម Wolves លោក Vitor Pereira បានសារភាពថា “កីឡាករគ្រប់រូបមានតម្លៃ” នៅពេលដែល Newcastle ចង់ផ្ទេរយកកីឡាករ Jorgen Strand Larsen ។
ក្លឹបសារិកាព្រៃ Newcastle United បានដាក់សំណើថ្មីសម្រាប់ខ្សែប្រយុទ្ធន័រវេសដែលបានស៊ុតបញ្ចូលទី ២គ្រាប់ដើម្បីជួយ Wolves យកឈ្នះ West Ham ក្នុងលទ្ធផល ៣-២ ក្នុងជុំទីពីរនៃពានរង្វាន់ Carabao Cup កាលពីយប់ថ្ងៃអង្គារ៕