Chelsea នឹងអនុញ្ញាតអោយក្លឹប Bayern ខ្ចីជើង Jackson ក្នុងលក្ខខណ្ឌមួយនេះប៉ុណ្ណោះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TalkSPORT បានអោយដឹងថាកីឡាករ Jackson នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីកីឡដ្ឋាន Stamford Bridge ក្នុងលក្ខខណ្ឌខ្ចីជើង ដរាបណាពួកគេទទួលបានតម្លៃខ្ចីជើងប្រមាណ ១០លានផោន។

ក្លឹប ម្ចាស់ជើងឯក Bundesliga គឺ Bayern Munich ត្រូវបានរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងជាមួយ Jackson រួចហើយ ប៉ុន្តែក្លឹប Chelsea កំពុងរង់ចាំការបង់ប្រាក់ដ៏ច្រើនដែលជាផ្នែកនៃកិច្ចព្រមព្រៀងខ្ចីជើង។ បំណងប្រាថ្នារបស់ក្លឹបក្នុងការចុះហត្ថលេខាយកកីឡាករ Garnacho របស់ក្លឹប Manchester United គឺមានសង្ឃឹមហើយ ដោយសារតែការចាកចេញរបស់កីឡាករ Jackson បានផ្តល់កន្លែងទំនេរបន្ថែមសម្រាប់កីឡាករថ្មី៕

Previous articleMan City បានឆ្លើយតបទៅនឹងក្លឹប Spurs ដែលចង់បានកីឡាករ Savinho ថា
Next articleក្លឹបមួយនៅអ៊ីតាលី នឹងដាក់សំណើរផ្ទេរ Kobbie Mainoo នាពេល ២-៣ថ្ងៃខាងមុខ