Juventus កំពុងពិចារណាចុះហត្ថលេខាលើ Lookman ក្នុងខែមករា ដើម្បីជំនួស Vlahovic

បរទេស៖ យោងតាមសារព័ត៌មាន Tuttosport បានឱ្យដឹងថា ក្លិប Juventus កំពុងស្វែងរកលទ្ធភាពចុះហត្ថលេខាលើកីឡាករ Lookman នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ខណៈដែលពួកគេត្រៀមខ្លួនសម្រាប់ការចាកចេញដែលអាចកើតមានរបស់ Vlahovic។ ខ្សែប្រយុទ្ធសញ្ជាតិណាយហ្សេរីយ៉ារូបនេះទើបតែបានត្រឡប់មកហ្វឹកហាត់ជាមួយក្រុម Atalanta វិញ បន្ទាប់ពីមានបញ្ហាកាលពីរដូវក្តៅ ប៉ុន្តែគេនៅតែមើលឃើញថាអនាគតរបស់គាត់មិនស្ថិតនៅជាមួយក្រុមនេះឡើយ។ Juve ចាត់ទុកគាត់ជាឈ្មោះនាំមុខគេម្នាក់ដើម្បីមកទទួលតួនាទីខ្សែប្រយុទ្ធនៅឆ្នាំក្រោយ។

Dusan Vlahovic

ជាមួយនឹងការរំពឹងទុកថាខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីនឹងចាកចេញពីទីក្រុង Turin បន្ទាប់ពីរដូវកាលចុងក្រោយរបស់គាត់ Juve កំពុងរៀបចំបញ្ជីឈ្មោះកីឡាករជំនួសរួចហើយ។ ភាពបត់បែនរបស់ Lookman និងបទពិសោធន៍នៅ Serie A ធ្វើឱ្យគាត់ក្លាយជាបេក្ខជនដ៏រឹងមាំ ទោះបីជាក្រុម Atalanta នឹងទាមទារតម្លៃខ្លួនដ៏ច្រើនក៏ដោយ។ យោងតាមរបាយការណ៍ ក្លិបក៏កំពុងតាមដានខ្សែប្រយុទ្ធផ្សេងទៀតផងដែរ ដែលរួមមានកីឡាករ Santiago Castro របស់ Bologna, Matteo Pellegrino របស់ Parma និង Gianluca Scamacca របស់ Atalanta ផ្ទាល់ ដែលបានក្លាយជាជម្រើសដែលអាចកើតមាន។

ស្ថានភាពរបស់ Lookman ស្រដៀងនឹងវិធីសាស្រ្តកន្លងមករបស់ Juve ជាមួយ Jonathan David ដែលក្លិប Bianconeri (ឈ្មោះហៅក្រៅរបស់ Juventus) បានតាមដានខ្សែប្រយុទ្ធរូបនេះរយៈពេលវែង មុនពេលទទួលបានការផ្ទេររបស់គាត់។ កិច្ចសន្យារបស់កីឡាករណាយហ្សេរីយ៉ាវ័យ ២៧ ឆ្នាំ រូបនេះនៅក្លិប Atalanta នឹងផុតកំណត់នៅឆ្នាំ ២០២៧ ប៉ុន្តែទំនាក់ទំនងតានតឹងជាមួយក្លិបបន្ទាប់ពីបញ្ហាកាលពីរដូវក្តៅនេះបានបង្ហាញថាការចាកចេញមុនកាលកំណត់អាចកើតឡើង។ ខ្សែប្រយុទ្ធរបស់ United កីឡាករ Zirkzee ក៏ជាជម្រើសមួយផ្សេងទៀតដែលកំពុងពិចារណាដែរ ទោះបីជាពេលវេលាលេងនៅ Premier League របស់គាត់មានលាយឡំគ្នាក៏ដោយ។

Manchester United FC v Arsenal FC - Premier League

ក្រុម Old Lady (ឈ្មោះហៅក្រៅរបស់ Juventus) នឹងបន្តការពិភាក្សាផ្ទៃក្នុងក្នុងរយៈពេលប៉ុន្មានខែខាងមុខ មុនពេលសម្រេចចិត្តថាតើត្រូវធ្វើការទំនាក់ទំនងផ្លូវការក្នុងខែមករាឬយ៉ាងណា។ Atalanta នៅតែបើកចំហរក្នុងការលក់ Lookman ប្រសិនបើមានសំណើត្រឹមត្រូវ ខណៈដែល Juventus កំពុងថ្លឹងថ្លែងថាតើកីឡាករណាយហ្សេរីយ៉ា Zirkzee ឬជម្រើសកីឡាករក្នុងស្រុក Serie A មួយណាដែលស័ក្តិសមបំផុតដើម្បីដឹកនាំការវាយប្រហាររបស់ពួកគេបន្ទាប់ពីការចាកចេញរបស់ Vlahovic៕

Previous articleទណ្ឌកម្មដែល Chelsea រំពឹងថានឹងទទួលបាន បន្ទាប់ពីត្រូវ FA ចោទប្រកាន់ ៧៤ ករណី
Next articlePSG ធ្វើ “កំហុសឆ្គងដោយការមិនគោរព” Gianluigi Donnarumma