Alan Shearer ថា Man City បាត់បង់ «កត្តាគំរាមកំហែង» របស់ខ្លួនហើយ

បរទេស៖ វីរបុរស Premier League លោក Alan Shearer បានអះអាងថា ក្រុម Manchester City របស់លោក Pep Guardiola លែងជាក្រុមដែលមិនអាចចាញ់ហើយ ដោយសារគូប្រជែងរបស់ពួកគេឥឡូវនេះជឿជាក់ថាពួកគេអាចយកឈ្នះលើអតីតក្រុមជើងឯកបាន។ ការធ្លាក់ចុះនេះបានចាប់ផ្តើមតាំងពីក្នុងរដូវកាលមុន បន្ទាប់ពីកីឡាករ Rodri បានរងរបួស ACL ដែលបានធ្វើឱ្យគាត់អវត្តមានពីការប្រកួតភាគច្រើននៃយុទ្ធនាការ ២០២៤-២៥។ ការអវត្តមានរបស់ខ្សែបម្រើរូបនេះបានធ្វើឱ្យក្រុម Cityzens (ឈ្មោះហៅក្រៅរបស់ Man City) ជួបការលំបាកយ៉ាងខ្លាំង ដោយពួកគេបានចាញ់ការប្រកួតលីគចំនួន ៩ លើក ដែលជាចំនួនច្រើនបំផុតក្នុងយុគសម័យលោក Guardiola ហើយបានបញ្ចប់ដោយមានគម្លាត ១៣ ពិន្ទុ ពីក្រុមជើងឯក Liverpool

Juventus-FC-vs-Manchester-City-FIFA-Club-World-Cup-2025

បន្ទាប់ពីបានធ្វើការផ្លាស់ប្តូរក្រុមដ៏ធំនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា និងរដូវក្តៅ City សង្ឃឹមថាពួកគេនឹងចាប់ផ្តើមរដូវកាលថ្មីដោយភាពរីករាយជាថ្មី។ ពួកគេបានចាប់ផ្តើមយុទ្ធនាការដោយជ័យជម្នះ ៤-០ យ៉ាងចាស់ដៃលើក្រុម Wolves ក្នុងការប្រកួតបើកឆាក ប៉ុន្តែបានបរាជ័យទល់នឹងក្រុម Spurs និង Brighton

ថ្លែងទៅកាន់ Betfair វីរបុរសរបស់ក្លិប Newcastle បាននិយាយថា៖ «ខ្ញុំមិនអាចនិយាយបានថាលោក Pep បានបាត់បង់សមត្ថភាពរបស់គាត់នោះទេ ប៉ុន្តែខ្ញុំអាចនិយាយបានថាក្រុមរបស់គាត់បានបាត់បង់ចង្វាក់នៃការឈ្នះ។ គ្មានការងឿងឆ្ងល់ទេថា រដូវកាលមុនបានធ្វើឱ្យពួកគេឈឺចាប់ និងខូចខាត ហើយពួកគេកាន់តែងាយស្រួលក្នុងការប្រកួតជាមួយជាងកាលពីពីររដូវកាលមុន។ យើងបានឃើញពីអ្វីដែលការរងរបួសរបស់ Rodri កាលពីឆ្នាំមុន ហើយគ្មានការងឿងឆ្ងល់ទេដែលទំនុកចិត្តរបស់ពួកគេបានធ្លាក់ចុះ។ ខ្ញុំក៏គិតថា ‘កត្តាគំរាមកំហែង’ របស់ពួកគេក៏អាចបានបាត់បង់ដែរ ដោយសារតែអ្វីដែលបានកើតឡើងកាលពីឆ្នាំមុន។ ក្រុមដទៃបានដឹងថាមិនមែនពួកគេមិនអាចចាញ់នោះទេ ពួកគេអាចឈ្នះប្រសិនបើពួកគេវាយលុកលើ Man City អ្នកអាចស៊ុតបញ្ចូលទីបានប្រសិនបើអ្នកមានជំនឿថានឹងអាចប្រកួតជាមួយពួកគេ។ ប្រហែលជា ១៨ ខែមុន ក្រុមដទៃខ្លាច City ស្ទាក់ស្ទើរក្នុងការវាយលុកពួកគេ និងត្រៀមខ្លួនអង្គុយការពារយ៉ាងជ្រៅ។ ឥឡូវនេះ ក្រុមដទៃជឿជាក់ថាពួកគេអាចប្រកួតជាមួយ Man City ហើយយកឈ្នះពួកគេ»។

Pep Guardiola

ក្រុម Cityzens នឹងត្រលប់មកសកម្មភាពវិញនៅក្នុងក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យនេះ នៅពេលដែលពួកគេទទួលស្វាគមន៍ក្រុមគូប្រជែង Manchester United នៅក្នុងជំនួប derby នៅកីឡដ្ឋាន Etihad។ វាអាចជាការប្រកួតដែលលោក Guardiola និងក្រុមត្រូវតែឈ្នះឱ្យបាន៕

Previous articleអតីតខ្សែប្រយុទ្ធអង់គ្លេស James Beattie ទម្លាយថា “ក្រុមជម្រើសជាតិគ្មានភាពរួសរាយរាក់ទាក់” នោះទេ
Next articleReal Madrid អាចនឹងអវត្តមាន Antonio Rudiger រហូតដល់ជាង ២ ខែដោយសាររបួស