Haaland បង្ហោះរូបភាពចម្លែកៗលើបណ្តាញសង្គម មុនជំនួប Manchester Derby

បរទេស៖ កីឡាករ Erling Haaland បានបង្ហោះរូបភាពជាច្រើននៅលើបណ្តាញសង្គម ដោយក្នុងរូបភាពមួយក្នុងចំណោមនោះ គាត់បានចែករំលែកប្រតិទិនផ្ទាល់ខ្លួនដ៏ចម្លែកមួយ ដែលមានរូបគំនូរជីវចលរបស់ខ្លួនឯងកំពុងកាន់កាំភ្លើង និងជិះម៉ូតូជាមួយនារីអាថ៌កំបាំងម្នាក់ដែលពាក់ឈុតប៊ីគីនី ប៉ុន្តែមិនបានបង្ហាញមុខ។ ប្រតិទិននេះក៏មានរូបភាពកាត់តរបស់តារាល្បីលើអ៊ីនធឺណិត Hasbulla ដែលពាក់អាវក្រុមជម្រើសជាតិប្រេស៊ីល និងមានម៉ូដសក់ស្រដៀងនឹងវីរបុរស Selecao (ឈ្មោះហៅក្រៅរបស់ក្រុមជម្រើសជាតិប្រេស៊ីល) កីឡាករ Ronaldo Nazario ក្នុងអំឡុងពេល World Cup ២០០២

Erling Haaland Snapchat story

ក្រៅពីប្រតិទិនផ្ទាល់ខ្លួនដ៏ចម្លែកនោះ Haaland ក៏បានចែករំលែកនូវចំណងសក់ម៉ាក KKNEKKI ដែលគាត់បានរចនា និងរូបភាពរបស់ខ្លួនឯងកំពុងកាន់បាល់ប្រកួត បន្ទាប់ពីបានស៊ុតបញ្ចូលទី ៥ គ្រាប់ ទល់នឹង Moldova ក្នុងការប្រកួតជម្រុះ World Cup កាលពីដើមសប្តាហ៍នេះ។

haaland

ម៉ាស៊ីនស៊ុតបញ្ចូលទីជនជាតិន័រវេសរូបនេះបានបង្ហាញការខកចិត្តរបស់គាត់ចំពោះទម្រង់លេងបច្ចុប្បន្នរបស់ក្រុម Manchester City។ ក្រុម Cityzens (ឈ្មោះហៅក្រៅរបស់ Man City) បានចាញ់ការប្រកួត Premier League ពីរលើកជាប់ៗគ្នាទល់នឹង Tottenham និង Brighton មុនពេលការប្រកួតជម្រើសជាតិ ហើយ Haaland ចង់ឱ្យមិត្តរួមក្រុមរបស់គាត់ប្រឹងប្រែងឱ្យខ្លាំងឡើង ហើយវិលត្រឡប់ទៅរកការឈ្នះវិញឆាប់ៗនេះ។

 Erling Haaland of Manchester City celebrates scoring his team's third goal

នៅពេលដែលការប្រកួត Premier League ដំណើរការឡើងវិញនៅចុងសប្តាហ៍នេះ Haaland នឹងត្រូវត្រលប់មកសកម្មភាពវិញសម្រាប់ក្រុម City ក្នុងការប្រកួត Manchester derby នៅថ្ងៃអាទិត្យនេះនៅកីឡដ្ឋាន Etihad។ វាអាចជាការប្រកួតដែលក្រុមរបស់លោក Pep Guardiola ត្រូវតែឈ្នះឱ្យបានជាដាច់ខាត៕

Previous articleReal Madrid អាចនឹងអវត្តមាន Antonio Rudiger រហូតដល់ជាង ២ ខែដោយសាររបួស
Next articleLiverpool បង់លុយដំបូងតិច សម្រាប់ការចុះហត្ថលេខាលើកីឡាករ Wirtz និង Isak