បរទេស៖ លោក Diaz និង Jota បានបង្កើតទំនាក់ទំនងល្អនៅ Liverpool ដោយបានពាក់អាវពណ៌ក្រហមដ៏ល្បីល្បាញជាមួយគ្នាចំនួន ៧៣ លើក។ ជាមួយគ្នា ពួកគេបានដើរតួនាទីយ៉ាងសំខាន់នៅក្លិប Liverpool ហើយបានលើកពាន Premier League ក្រោមការដឹកនាំរបស់លោក Arne Slot ដែលបានធ្វើឱ្យពួកគេក្លាយជាផ្នែកមួយនៃដែលមិនអាចបំភ្លេចបាននៅក្នុងប្រវត្តិសាស្ត្រ Anfield។ ក្រៅពីការប្រកួត ទំនាក់ទំនងរបស់ពួកគេក៏រីកចម្រើនផងដែរ ជាមួយនឹងចំណង់ចំណូលចិត្តរួមគ្នា ជាពិសេសនៅក្នុងហ្គេមវីដេអូ។
View this post on Instagram
នៅពេលដែល Diaz បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Bayern Munich ក្នុងការប្រកួត Franz Beckenbauer Supercup កាលពីដើមរដូវក្តៅនេះ គាត់បានរកឃើញវិធីដ៏គួរឱ្យរំជួលចិត្តដើម្បីគោរពដល់ Jota។ បន្ទាប់ពីលោក Harry Kane បានបើកការស៊ុតបញ្ចូលទីទល់នឹងក្រុម VfB Stuttgart ខ្សែបម្រើស្លាបរូបនេះបានបន្ថែមគ្រាប់ទីពីររបស់ Bayern ដោយតែតបញ្ចូលទីពីការលើកបាល់របស់ Serge Gnabry។ ជំនួសឱ្យការអបអរសាទរធម្មតា Diaz បានឈប់មួយសន្ទុះដើម្បីត្រាប់តាមក្បាច់អបអរសាទរលេងហ្គេមវីដេអូរបស់ Jota នៅជិតខ្សែគោល។
Diaz ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅពេលដែលក្រុម Bavarians (ឈ្មោះហៅក្រៅរបស់ Bayern) ទទួលស្វាគមន៍ក្រុម Hamburger SV នៅកីឡដ្ឋាន Allianz Arena កាលពីល្ងាចថ្ងៃសៅរ៍៕