Julian Alvarez ត្រូវបានដកចេញពីបញ្ជីឈ្មោះក្រុម Atletico Madrid ក្នុងការប្រកួតជាមួយ Liverpool

ប្រភព៖ ក្រុម Atletico Madrid បាន​ប្រកាស​ជាផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​កីឡាករ ២២ នាក់​ដែល​លោក Simeone បាន​ជ្រើសរើស​សម្រាប់​ការធ្វើដំណើរ​ទៅ​កាន់​ទីក្រុង Merseyside ដើម្បី​តទល់​ជាមួយ​ម្ចាស់​ជើងឯក Premier League គឺ​ក្រុម Liverpool ក្នុង​ប្រកួត​បើកឆាក Champions League។ កីឡាករ Alvarez និង Cardoso គឺជា​កីឡាករ​ដែល​អវត្តមាន​គួរឲ្យ​កត់សម្គាល់​បំផុត ប៉ុន្តែ​កីឡាករ Thiago Almada, Jose Maria Gimenez និង Alex Baena ក៏​ត្រូវបាន​ដកចេញ​ពី​បញ្ជី​ផងដែរ។

Julian Alvarez Atletico Madrid 2025-26

កីឡាករ Alvarez បាន​ចូល​លេង​ក្នុង​ជម្រើស ១១ នាក់​ដំបូង​ក្នុងការ​ប្រកួត La Liga ចុងក្រោយ​របស់ Atletico ទល់នឹង Villarreal ប៉ុន្តែ​ត្រូវបាន​ប្តូរចេញ​នៅ​ពាក់កណ្តាល​តង់​បន្ទាប់ពី​រងរបួស​ជង្គង់។ កីឡាករ​ជម្រើសជាតិ​អាហ្សង់ទីន​រូបនេះ​មិនទាន់​បាន​ជាសះស្បើយ​ពី​របួស​នោះ​ទេ ហើយនឹង​ខកខាន​ការប្រកួត​នៅ​អឺរ៉ុប​ទល់នឹង​ក្រុម Reds។ ថ្វីបើ Alvarez ខកខាន​ពាក់កណ្តាល​នៃការ​ប្រកួត​ទល់នឹង Villarreal ក៏ដោយ ក៏​គាត់​បាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម Pablo Barrios ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ផងដែរ ដែល​នាំឲ្យ​ក្រុម​របស់​លោក Simeone ទទួល​បាន​ជ័យជម្នះ ២-០ យ៉ាង​ងាយស្រួល។

Johnny Cardoso Atletico Madrid 2025

ចំណែក​ឯ​តារា​ជម្រើសជាតិ​សហរដ្ឋអាមេរិក Cardoso ដែល​បាន​ចូលរួម​ជាមួយ Atletico ពី​ក្លិប La Liga ដូចគ្នា​គឺ Real Betis ក្នុង​តម្លៃ ៣៥ លាន​ដុល្លារ​អាមេរិក កាលពី​រដូវក្តៅ​កន្លងទៅ ត្រូវបាន​គេ​រាយការណ៍​ថា​បាន​រងរបួស​កជើង​ក្នុងអំឡុងពេល​ហ្វឹកហាត់​របស់​ក្លិប​កាលពី​ថ្ងៃច័ន្ទ ហើយនឹង​មិន​ធ្វើដំណើរ​ទៅកាន់​ចក្រភពអង់គ្លេស​សម្រាប់​កាតព្វកិច្ច Champions League នោះទេ។

Simeone Koke

បន្ទាប់ពី​ប្រកួត​ជាមួយ Liverpool នៅ​កីឡដ្ឋាន Anfield នៅ​ថ្ងៃពុធ ក្រុម Atletico របស់​លោក Simeone នឹងមាន​ពេល​ត្រឹមតែ ៤ ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត La Liga បន្ទាប់​របស់​ពួកគេ​ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​កីឡដ្ឋាន​របស់ Real Mallorca នៅ​ថ្ងៃអាទិត្យ។ Atletico កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ១១ ក្នុង​តារាង​បន្ទាប់ពី​ឈ្នះ​ត្រឹមតែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​បួន​ប្រកួត​ដំបូង​របស់​ពួកគេ៕

Previous articleBarca បញ្ជាក់​ពី​ការ​ពន្យារពេលបើទ្វាកីឡដ្ឋាន Camp Nou ទទួលភ្ញៀវ Getafe
Next articleArsenal ប្រកាសពីការចុះហត្ថលេខាលើអតីតខ្សែបម្រើស្លាបរបស់ក្រុម Rangers