Enzo Maresca ពន្យល់អំពីមូលហេតុមិនដាក់ Garnacho លេងជាមួយ Man Utd

បរទេស៖ Garnacho បានចាកចេញពី Old Trafford ដើម្បីចូលរួមជាមួយ Chelsea ក្នុងកិច្ចព្រមព្រៀងតម្លៃ ៤០ លានផោន (៤៦ លានអឺរ៉ូ/៥៤ លានដុល្លារ) នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ បន្ទាប់ពីត្រូវបានលោក Ruben Amorim ដែលជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហមដាក់ឱ្យនៅដាច់ដោយឡែក។ កីឡាករវ័យ ២១ ឆ្នាំរូបនេះបានហ្វឹកហាត់ដោយឡែកពីក្រុម Manchester United រហូតដល់គាត់បានសម្រេចការផ្លាស់ទៅកាន់ Stamford Bridge នៅថ្ងៃទី ៣០ ខែសីហា។

FBL-ENG-PR-MAN UTD-CHELSEA

Garnacho មើលទៅហាក់ដូចជាត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលលេង ខណៈដែលក្រុម Chelsea ព្យាយាមរកគ្រាប់បាល់តាមស្មើក្នុងការប្រកួតចាញ់ក្រុម United ២-១ ប៉ុន្តែត្រូវបានគេមើលរំលងក្នុងការប្រកួតដ៏តានតឹងដែលក្រុមទាំងពីរនៅសល់កីឡាករត្រឹមតែ ១០ នាក់។ ទោះជាយ៉ាងណាក៏ដោយ លោក Maresca បានបង្ហើបថា លោកត្រៀមខ្លួនរួចជាស្រេចហើយក្នុងការដាក់ Garnacho ឱ្យចូលលេងនៅ Theatre of Dreams ប៉ុន្តែខ្សែការពារ Wesley Fofana បានធ្វើឱ្យផែនការនេះខកខានដោយសារតែបានសុំប្តូរចេញ។

នៅពេលត្រូវបានសួរថា តើ Garnacho មិនបានចូលលេងទេដោយសារតែគាត់ត្រូវបានអ្នកគាំទ្រក្រុម United ចំអកឬ? លោក Maresca បាននិយាយថា៖ “ទេ វាក៏ដោយសារតែគាត់ (Garnacho) បានត្រៀមខ្លួនរួចរាល់ហើយ ហើយគាត់ត្រៀមចូលលេងហើយ ប៉ុន្តែបន្ទាប់មក Wes បានសុំប្តូរចេញ”។

Garnacho បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Chelsea នៅក្នុងការប្រកួតស្មើ ២-២ ជាមួយក្រុម Brentford ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃទី ១៣ ខែកញ្ញា ដោយបានចូលលេងជាកីឡាករបម្រុង។ គាត់ក៏បានចូលលេងក្នុងនាមជាកីឡាករបម្រុងផងដែរនៅក្នុងការប្រកួតចាញ់ក្រុម Bayern Munich ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតបើកឆាក Champions League កាលពីល្ងាចថ្ងៃពុធ។

FBL-ENG-PR-MAN UTD-CHELSEA

ក្រុម Chelsea នឹងត្រូវប្រកួតបន្តទៀតនៅពេលដែលពួកគេត្រូវជួបជាមួយក្រុម League One គឺក្រុម Lincoln City ក្នុងជុំទីបីនៃពានរង្វាន់ Carabao Cup នៅថ្ងៃអង្គារ។ បន្ទាប់មកក្រុមរបស់លោក Maresca នឹងទទួលស្វាគមន៍ក្រុម Brighton ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃទី ២៧ ខែកញ្ញា៕

Previous articleលោក Ruben Amorim សម្តែងការដឹងគុណចំពោះប្រធានក្រុម Man Utd កីឡាករ Bruno Fernandes
Next articleRuben Dias អះអាងថា ខ្លួនមិនខ្វល់ពីគូប្រជែងថ្មីគឺក្លឹប Arsenal នោះទេ