កីឡាករ Bukayo Saka នឹងត្រលប់មកហ្វឹកហាត់វិញ មុនការគ្រោងទុក!

បរទេស៖ យោងតាមរបាយការណ៍របស់ BBC បានឱ្យដឹងថា កីឡាករ Saka អាចនឹងមានវត្តមានសម្រាប់ការប្រកួត នៅពេលដែលក្រុម Arsenal ទទួលក្រុមរបស់លោក Pep Guardiola គឺក្រុម City នៅកីឡដ្ឋាន Emirates ។ ប្រសិនបើ Saka ត្រលប់មកវិញបានឆាប់រហ័ស នោះវានឹងតំណាងឱ្យការលើកទឹកចិត្តដ៏ធំមួយ ខណៈដែលក្រុមរបស់លោក Mikel Arteta កំពុងស្វែងរកជ័យជម្នះទីបីជាប់ៗគ្នា បន្ទាប់ពីការយកឈ្នះលើក្រុម Forest និង Athletic ។

Manchester United v Arsenal - Premier League

របាយការណ៍នេះក៏បានបញ្ជាក់ផងដែរថា ប្រធានក្រុម Arsenal កីឡាករ Martin Odegaard បានបង្កើនការហ្វឹកហាត់របស់គាត់មុនការប្រកួតទល់នឹងក្រុម City ប៉ុន្តែសញ្ញាដំបូងបង្ហាញថា វាអាចជាការប្រកួតដែលឆាប់ពេកសម្រាប់ខ្សែបម្រើរូបនេះ។ កីឡាករជម្រើសជាតិណ័រវេសរូបនេះត្រូវបានប្តូរចេញនៅក្នុងការប្រកួតដែលបានយកឈ្នះលើក្រុម Forest ៣-០ កាលពីចុងសប្តាហ៍មុនដោយសារបញ្ហារបួសស្មា។

Saka បានចាប់ផ្តើមរដូវកាល ២០២៥-២៦ បានយ៉ាងល្អជាមួយក្រុម Arsenal ដោយស៊ុតបញ្ចូលទីបានក្នុងការយកឈ្នះលើក្រុម Leeds មុនពេលត្រូវបានប្តូរចេញដោយសារតែរបួសរបស់គាត់។ ជាបន្តបន្ទាប់ ខ្សែបម្រើរូបនេះបានអវត្តមានពីការប្រកួតជម្រុះ World Cup របស់ក្រុមជម្រើសជាតិអង់គ្លេសពីរលើកទល់នឹងក្រុម Andorra និង Serbia កាលពីដើមខែនេះ។

Manchester City v Arsenal FC - Premier League

វានៅតែមិនទាន់ដឹងនៅឡើយទេថា តើ Saka នឹងលេងបានឬអត់ នៅពេលដែលក្រុម Arsenal ត្រូវប្រកួតជាមួយក្រុម City នៅក្នុងទឹកដីរបស់ពួកគេ។ ក្រុមរបស់លោក Guardiola បានធ្វើដំណើរទៅកាន់ភាគខាងជើងទីក្រុងឡុងដ៍ បន្ទាប់ពីទទួលបានជ័យជម្នះជាបន្តបន្ទាប់លើគូប្រជែង Manchester United និងក្រុម Napoli ក្នុងក្របខ័ណ្ឌ Premier League និង Champions League រៀងគ្នា៕

Previous articleកីឡាករ Pedri និង Robert Lewandowski សម្រេចចិត្តមិនចូលរួមពិធីប្រគល់ពាន Ballon d’Or
Next articleMan City បានផ្តល់រថយន្តតម្លៃ ២៨០,០០០ ផោនដល់អតីតនាយកកីឡាលោក Txiki Begiristain