បរទេស៖ វាហាក់ដូចជាកីឡាករ Joao Felix បានរស់ឡើងវិញនូវអាជីពរបស់គាត់ និងទទួលបានទម្រង់លេងដែលបាត់បង់របស់គាត់មកវិញ ចាប់តាំងពីបានផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីតពីក្រុម Chelsea កាលពីរដូវក្តៅ ដោយគាត់បានស៊ុតបញ្ចូលទីបាន ៧ គ្រាប់នៅទូទាំងការប្រកួតទាំងអស់សម្រាប់ក្រុម Al-Nassr និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ២ គ្រាប់។ កាលពីថ្ងៃអង្គារ កីឡាករ Felix បានដឹកនាំការវាយលុករបស់ក្រុម Al-Nassr ក្នុងការយកឈ្នះក្រុម Jeddah យ៉ាងចាស់ដៃជាមួយនឹងការរួមចំណែកគ្រាប់បាល់ពីរទៀត។
កីឡាករ Ronaldo មានគ្រាប់បាល់ ៤ គ្រាប់សម្រាប់ខ្លួនឯងនៅក្នុងយុទ្ធនាការរដូវកាល ២០២៥-២៦ ហើយទើបតែស៊ុតបញ្ចូលទីបាន ២ គ្រាប់ក្នុងការប្រកួតដែលក្រុម Al-Nassr ឈ្នះ ៥-១ លើក្រុម Al-Riyadh កាលពីថ្ងៃសៅរ៍មុន។ ទោះបីជាមានទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ក៏ដោយ លោក Jesus បានសម្រេចចិត្តមិនប្រើប្រាស់កីឡាករវ័យ ៤០ ឆ្នាំរូបនេះក្នុងការប្រកួតពានរង្វាន់ Cup ដោយគាត់បានអង្គុយនៅលើកៅអីបម្រុង។
ពេលនិយាយជាមួយអ្នកយកព័ត៌មានក្រោយការប្រកួត លោកគ្រូបង្វឹកក្រុម Al-Nassr រូបនេះបាននិយាយថា៖ “ខ្ញុំកំពុងស្វែងរកវិធីរក្សាភាពរឹងមាំរបស់គាត់ និងត្រៀមខ្លួនសម្រាប់ការប្រកួតដែលនឹងមកដល់នៅក្នុងក្របខ័ណ្ឌ Saudi Pro League“។
លោក Jesus ក៏បាននិយាយសរសើរពីការលេងដ៏លេចធ្លោរបស់ក្រុមរបស់គាត់ផងដែរ ដោយបានបន្ថែមថា៖ “ក្រុម Jeddah លេងបានល្អនៅពេលខ្លះ ប៉ុន្តែគ្មានក្រុមណាមួយអាចទប់ទល់នឹងការវាយលុករបស់ក្រុម Al-Nassr បានទេ”។
បន្ទាប់ពីការសម្រាកដ៏ល្អ កីឡាករ Ronaldo ទំនងជានឹងបង្ហាញខ្លួននៅក្នុងជម្រើសដំបូងរបស់លោក Jorge Jesus ម្តងទៀតក្នុងការប្រកួតដ៏សំខាន់មួយនៅក្នុងក្របខ័ណ្ឌ Saudi Pro League ទល់នឹងក្រុមជើងឯករដូវកាលមុន Al-Ittihad នៅថ្ងៃសៅរ៍។ ក្រុម Al-Nassr ស្ថិតនៅកំពូលតារាងនាំមុខក្រុម Al-Ittihad លើចំនួនគ្រាប់បាល់ចំណេញបន្ទាប់ពីការប្រកួតបីលើក៕