Ruben Amorim ប្រាប់ពីមូលហេតុដាក់អោយអ្នកចាំទី Altay Bayindir អង្គុយកៅអីបម្រុង

បរទេស៖ កីឡាករ Lammens ដែលបានផ្លាស់មកកាន់កីឡដ្ឋាន Old Trafford ពីក្រុម Royal Antwerp នៅថ្ងៃចុងក្រោយនៃការដោះដូរ ទីបំផុតត្រូវបានផ្តល់ឱកាសបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម United ខណៈដែលលោក Amorim បានជ្រើសរើសអ្នកចាំទីបែលហ្ស៊ិករូបនេះ ឱ្យលេងទល់នឹងក្រុម Sunderland ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍។

ថ្លែងប្រាប់ BBC Sport មុនការប្រកួត Premier League នៅកីឡដ្ឋាន Old Trafford លោក Amorim បាននិយាយថា៖ “វាជាការប្តូរកីឡាករ។ អ្នកគ្រប់គ្នាត្រូវតែត្រៀមខ្លួនរួចជាស្រេចដើម្បីលេង។ យើងត្រូវតែឈ្នះការប្រកួតនេះ គូប្រកួតនីមួយៗគឺខុសគ្នា ដូច្នេះហើយយើងព្យាយាមស្វែងរកលក្ខណៈល្អបំផុតដើម្បីឈ្នះគ្រប់ការប្រកួត”

Ruben Amorim

កីឡាករ Bayindir ត្រូវបានជ្រើសរើសជាអ្នកចាំទីជម្រើសដំបូងរបស់ក្រុម United មុនកីឡាករ Andre Onana នៅដើមរដូវកាល ២០២៥-២៦ បន្ទាប់ពីអ្នកចាំទីកាមេរូនរូបនេះមានបញ្ហាជាមួយលោក Amorim ហើយទីបំផុតត្រូវបានបញ្ជូនទៅលេងខ្ចីជើងនៅប្រទេសទួរគី។ ជាមួយនឹងវត្តមានរបស់ Bayindir ការពារសំណាញ់ទី ក្រុម United បានរបូតគ្រាប់បាល់រហូតដល់ ១១ គ្រាប់ ក្នុងការប្រកួត ៦ លើក ដំបូងរបស់ពួកគេ និងឈ្នះបានតែ ២ លើក ប៉ុណ្ណោះ។

Manchester United v Arsenal - Premier League

បន្ទាប់ពីបង្ហាញខ្លួនក្នុងជម្រើសក្រុមរបស់លោក Amorim ទល់នឹងក្រុម Brentford កាលពីសប្តាហ៍មុន កីឡាករ Cunha ត្រូវបានទុកនៅលើកៅអីបម្រុងយ៉ាងគួរឱ្យភ្ញាក់ផ្អើល ខណៈដែលកីឡាករ Mason Mount បានចាប់ផ្តើមលេងមុនខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលរូបនេះ។ កីឡាករ Mount បានចូលលេងជាមួយកីឡាករ Bryan Mbeumo នៅពីក្រោយខ្សែប្រយុទ្ធតែម្នាក់ឯង Benjamin Sesko នៅក្នុងទម្រង់លេង ៣-៤-២-១ របស់គ្រូបង្វឹកព័រទុយហ្គាល់រូបនេះ៕

Previous articleJavier Mascherano ច្រានចោលព័ត៌មានមានថាភាពរកាំរកូសជាមួយកីឡាករ Lionel Messi
Next articleHansi Flick បង្ហាញភាពព្រួយបារម្ភជុំវិញបញ្ហារបួសរបស់ Yamal