Harry Kane បន្តស៊ុតបញ្ចូលទីនៅ Bundesliga ខណៈដែល Luis Diaz ស៊ុតបាន ២គ្រាប់ផងដែរ

បរទេស៖ ក្រុម Bayern Munich ចំណាយពេលមិនដល់ ១៥ វិនាទី ផងដើម្បីរកគ្រាប់បាល់នាំមុខ ដោយកីឡាករ Luis Diaz បានស៊ុតបញ្ចូលទីបើកឆាកនៅនាទីដំបូងនៃការប្រកួត។ ការបង្កើតឱកាសនេះបានចាប់ផ្តើមជាមួយកីឡាករ Kane បញ្ជូនបាល់ទៅឱ្យអ្នកចាំទី Neuer ពីការទាត់ចាប់ផ្តើមការប្រកួត ដែលអ្នកចាំទីជើងចាស់រូបនេះបានទទួលបាល់ និងចេញពីប្រអប់គ្រោះថ្នាក់ មុននឹងទាត់បាល់វែង។ Kane បានប៉ះបាល់បន្តចូលទៅក្នុងប្រអប់គ្រោះថ្នាក់ម្តងទៀត ដែលត្រូវបានក្រុម Eintracht Frankfurt ទាត់បកចេញមិនបានល្អដោយកីឡាករ Robin Koch ខណៈដែលបាល់បានត្រលប់ទៅ Serge Gnabry វិញ។ ខ្សែបម្រើស្លាបអាល្លឺម៉ង់រូបនេះបានចូលទៅក្នុងប្រអប់គ្រោះថ្នាក់ពីខាងស្តាំ ហើយបានរកឃើញ Diaz ជាមួយនឹងការបញ្ជូនបាល់កាត់មុខទី ហើយកីឡាករជនជាតិកូឡុំប៊ីរូបនេះ បានរុញបាល់ចូលទីយ៉ាងស្រួល។

ក្រុមភ្ញៀវបានគិតថា ពួកគេបានតាមស្មើវិញហើយ ខណៈដែលកីឡាករ Jean-Matteo Bahoya បានស៊ុតបញ្ចូលទីតាមស្មើនៅនាទីទី ១៤Ritsu Doan គឺជាអ្នកបង្កើតឱកាសដ៏សំខាន់ ដោយរូបគេបានកាត់បាល់ទៅជើងឆ្វេងរបស់គាត់ ហើយបានរកឃើញ Hugo Larsson នៅគែមប្រអប់គ្រោះថ្នាក់។ Larsson បានប៉ះបាល់មិនបានត្រឹមត្រូវ ហើយខកខានឱកាសស៊ុត ប៉ុន្តែបានប៉ះបាល់ល្មមគ្រប់គ្រាន់ដើម្បីរុញបាល់ទៅកាន់ Bahoya រកបានគ្រាប់បាល់បញ្ចូលទី។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការពិនិត្យ VAR អាជ្ញាកណ្តាលបានលុបចោលគ្រាប់បាល់តាមស្មើ ដោយសារកីឡាករ Doan បានប៉ះបាល់ដោយដៃដោយចៃដន្យ ខណៈដែលគាត់បានកាត់បាល់ទៅជើងឆ្វេងរបស់គាត់។

FBL-GER-BUNDESLIGA-FRANKFURT-BAYERN MUNICH

ប៉ុន្មាននាទីមុនកន្លះម៉ោងនៃការប្រកួត កីឡាករ Kane បានបន្ថែមគ្រាប់ទីពីរឱ្យក្រុមរបស់គេ។ Joshua Kimmich បានចាប់ផ្តើមការបង្កើតឱកាសដោយការបញ្ជូនបាល់យ៉ាងល្អឥតខ្ចោះទៅឱ្យ Luis Diaz ក្បែរប្រអប់គ្រោះថ្នាក់។ បន្ទាប់មក កីឡាករជនជាតិកូឡុំប៊ីរូបនេះ បានបញ្ជូនបាល់ឱ្យ Kane នៅគែមប្រអប់គ្រោះថ្នាក់ ហើយប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានស៊ុតបញ្ចូលទីដោយការទាត់បាល់យ៉ាងខ្លាំង។ Kane អាចរកបានគ្រាប់ទីពីររបស់ខ្លួនត្រឹមតែ ១០ នាទី បន្ទាប់ពីសម្រាកតង់ ប៉ុន្តែការស៊ុតរបស់គេពីចម្ងាយ ៦ យ៉ាត បានបុកបង្គោលទីហើយចេញទៅក្រៅ។

នៅចុងបញ្ចប់នៃការប្រកួត Diaz បានបន្ថែមការឈឺចាប់ដល់ក្រុម Frankfurt ខណៈដែលគាត់បានបញ្ចប់ការស៊ុតបញ្ចូលទីបាន ២ គ្រាប់ របស់ខ្លួន។ កីឡាករជនជាតិកូឡុំប៊ីរូបនេះបានតាមបាល់នៅក្នុងប្រអប់គ្រោះថ្នាក់ ហើយបានយកឈ្នះកីឡាករ Koch ដោយប្រើបច្ចេកទេសយ៉ាងប៉ិនប្រសប់ មុនពេលស៊ុតបញ្ចូលទីបានគ្រាប់ទីបី។

Atletico de Madrid v Eintracht Frankfurt - UEFA Champions League 2025/26 League Phase MD2

កីឡាករ Kane ត្រូវត្រូវបានប្តូរចេញមួយនាទីបន្ទាប់ពីគ្រាប់ទីបី ខណៈដែលគាត់បានរងរបួសកែងជើង បន្ទាប់ពីការប្រកួតប្រជែងដណ្តើមបាល់ពីកីឡាករ Kaua Santos គាត់បានត្រលប់មកទីលានវិញពីរបីវិនាទី មុនពេលដែលលោក Vincent Kompany បានប្តូរគាត់ចេញជាមួយកីឡាករ Nicolas Jackson

Kane ម្តងទៀតគឺជាកីឡាករដែលលេងបានល្អបំផុតរបស់ក្រុម Bayern នៅលើទីលាននៅយប់នេះ។ បន្ទាប់ពីចាប់ផ្តើមការបង្កើតឱកាសដែល Diaz រកបានគ្រាប់បាល់បើកឆាក គាត់ផ្ទាល់បានរកឈ្មោះរបស់ខ្លួននៅលើតារាងស៊ុតបញ្ចូលទីដើម្បីបន្ថែមគ្រាប់ទីពីរឱ្យក្រុមរបស់គេជាមួយនឹងការស៊ុតដ៏អស្ចារ្យ។

Vincent Kompany 2025

ខ្សែការពារកណ្តាលរបស់ក្រុម Frankfurt កីឡាករ Koch មានរាត្រីដែលគួរឱ្យបំភ្លេចចោល ខណៈដែលគាត់មានកំហុសចំពោះគ្រាប់បាល់ពីរក្នុងចំណោមបីគ្រាប់ដែលក្រុម Bayern រកបាននៅយប់នេះ។ ការទាត់បាល់ចេញដោយខ្ជិលរបស់ Koch បានអនុញ្ញាតឱ្យ Gnabry ចូលទៅក្នុងប្រអប់គ្រោះថ្នាក់ មុនពេលគាត់បញ្ជូនបាល់ដ៏ល្អឥតខ្ចោះសម្រាប់ Diaz រកបានគ្រាប់បាល់បើកឆាក។ បន្ទាប់មក នៅចុងបញ្ចប់នៃការប្រកួត Diaz បានធ្វើឱ្យខ្សែការពាររូបនេះខ្មាសអៀន ដោយយកឈ្នះគាត់នៅក្នុងប្រអប់គ្រោះថ្នាក់ ហើយរកបានគ្រាប់ទីបី។

Eintracht Frankfurt v FC Bayern München - Bundesliga

ក្រុមរបស់លោក Kompany នឹងវិលត្រលប់មកប្រកួតវិញបន្ទាប់ពីការសម្រាកអន្តរជាតិ ហើយនឹងត្រូវប៉ះគូប្រជែង Borussia Dortmund ក្នុងការប្រកួត Bundesliga ដ៏សំខាន់នៅថ្ងៃទី ១៨ ខែតុលា៕

Previous articleRuben Amorim បានទទូចថា លោកមានការគាំទ្រពីសំណាក់កីឡាករក្នុងក្រុម Man Utd
Next articleMason Mount ផ្ញើរសារគាំទ្រទៅកាន់លោក Ruben Amorim