បរទេស៖ យោងតាមរបាយការណ៍របស់សារព័ត៌មាន La Voix des Sports មន្ត្រីម្នាក់របស់ក្លិប Manchester City បានចូលរួមទស្សនាការប្រកួតនៅកីឡដ្ឋាន Stade de l’Abbe-Deschamps ដែលជាទឹកដីរបស់ក្រុម Auxerre កាលពីថ្ងៃសៅរ៍។ កីឡាករ ៤ នាក់ ដែលភ្នាក់ងារតាមដានមាននៅក្នុងបញ្ជីឈ្មោះរបស់ពួកគេ រួមមានកីឡាករ Clement Akpa និង Kevin Danois មកពីក្រុម Auxerre រួមជាមួយនឹងប្រធានក្រុម Lens កីឡាករ Adrien Thomasson និងខ្សែការពារ Ismaelo Ganiou។

កីឡាករ បីរូប ក្នុងចំណោមបួនរូប បានបង្ហាញទម្រង់លេងដ៏ល្អ។ ខណៈដែល Thomasson បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ពីរគ្រាប់ សម្រាប់ក្រុម Lens កីឡាករទាំងពីររូបរបស់ក្រុម Auxerre គឺ Akpa និង Danois បានលេង ពេញ ៩០ នាទី។ ចំណែកឯ Ganiou ដែលឈរយ៉ាងរឹងមាំនៅតំបន់ការពារ ត្រូវបាន បណ្តេញចេញ ពីការប្រកួតនៅតង់ទីពីរ បន្ទាប់ពីទទួលបានកាតលឿងទីពីរនៅនាទីទី ៧៣។
កាលពីឆ្នាំ ២០២០ ក្រុម Man City បានទិញភាគហ៊ុនភាគច្រើននៃក្លិបលីគទីពីរ Ligue 2 គឺ Troyes។ បច្ចុប្បន្នក្រុមបារាំងមួយនេះ កំពុងលេងក្នុងក្របខ័ណ្ឌបារាំង និងកំពុងនាំមុខតារាងដោយមាន ២០ ពិន្ទុ ពីការប្រកួត ៩ លើក។ កាលពីឆ្នាំមុន ពួកគេបាននាំយកកីឡាករឆ្នើមរបស់ក្រុម Troyes គឺ Savinho មកលីគ Premier League ហើយឥឡូវនេះពួកគេកំពុងចាប់អារម្មណ៍លើកីឡាករជាច្រើនទៀតពីលីគកំពូលបារាំង។

ក្រុមរបស់លោក Guardiola បានឈានចូលដល់ការសម្រាកអន្តរជាតិក្នុងខែតុលា ក្រោយទទួលបានជ័យជម្នះដ៏តឹងតែង ១-០ លើក្រុម Brentford នៅក្រៅដី។ ពួកគេនឹងបន្តការប្រកួត Premier League របស់ពួកគេនៅថ្ងៃទី ១៨ ខែតុលា ទល់នឹងក្រុម Everton នៅកីឡដ្ឋាន Etihad Stadium៕



