Reece James ត្រូវបានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសភ្លាមៗ

បរទេស៖ James បានជួបពេលវេលាដ៏លំបាកចំពោះបញ្ហាសុខភាពកាយសម្បទាជាបន្តបន្ទាប់ក្នុងរដូវកាលថ្មីៗនេះ ហើយនឹងសង្ឃឹមថាអាចចៀសផុតពីការអវត្តមានយូរទៀតនៅខាងក្រៅទីលាន។ មិនមានការប្រថុយប្រថានណាមួយត្រូវបានធ្វើឡើងជាមួយរូបគេនៅពេលនេះទេ ដោយត្រូវបានលាតត្រដាងថា កីឡាករវ័យ ២៥ ឆ្នាំរូបនេះត្រូវបានអនុញ្ញាតឱ្យដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស។

ការអវត្តមានរបស់ James គឺជាឱកាសសម្រាប់កីឡាករ O’Reilly ខ្សែការពារស្លាបដ៏ឆ្នើមរបស់ក្រុម Man City រូបនេះ បានទទួលការកោះហៅជម្រើសជាតិឈុតធំលើកដំបូងរបស់ខ្លួន។

បញ្ហាសុខភាពចុងក្រោយដែល James បានរងរបួស គឺនៅក្នុងការប្រកួតដែល Chelsea ទទួលជ័យជម្នះដ៏អស្ចារ្យ ២-១ លើក្រុមម្ចាស់ជើងឯក Premier League គឺ Liverpool រូបគេអាចលេងបានពេញ ៩០ នាទី ក្នុងជំនួបនោះ ប៉ុន្តែការពិនិត្យសុខភាពបានកំណត់ថា ប្រធានក្រុម Chelsea រូបនេះ មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិរបស់ខ្លួននោះទេ។

Nico O'Reilly Manchester City 2025-26

សេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ក្រុមជម្រើសជាតិ អង់គ្លេស បានសរសេរថា៖ «កីឡាករ Nico O’Reilly របស់ក្រុម Manchester City បានទទួលការកោះហៅលើកដំបូងចូលក្រុមជម្រើសជាតិ អង់គ្លេស ឈុតធំ។ កីឡាករវ័យ ២០ ឆ្នាំ រូបនេះបានប្តូរពីក្រុមឈុត U21 ហើយនឹងមានសិទ្ធិប្រកួតក្នុងជំនួបខាងមុខរបស់ក្រុម Three Lions ទល់នឹង Wales និង Latvia។»

«ការដាក់បញ្ចូលកីឡាករ O’Reilly ដែលធ្លាប់លេងតាំងពីក្រុម U15 រហូតដល់ U20 គឺធ្វើឡើងបន្ទាប់ពីការដកខ្លួនរបស់ Reece James2 ប្រធានក្រុម Chelsea រូបនេះ បានរងរបួសពេលលេងឱ្យក្លិបរបស់ខ្លួនកាលពីចុងសប្តាហ៍ ហើយត្រូវបានដកចេញពីការប្រកួតអន្តរជាតិក្នុងខែតុលារបស់ អង់គ្លេស បន្ទាប់ពីការវាយតម្លៃផ្នែកវេជ្ជសាស្ត្រ។»

James បានតស៊ូជាមួយជំងឺមួយចំនួនអស់ជាច្រើនឆ្នាំ ដែលបានកំណត់ការបង្ហាញខ្លួនរបស់គេសម្រាប់ក្រុម អង់គ្លេស។ រូបគេបានខកខានការប្រកួតជាង ៤០ លើក សម្រាប់ក្លិប និងជម្រើសជាតិ ក្នុងយុទ្ធនាការ ២០២៣-២៤ បន្ទាប់ពីទទួលការវះកាត់សរសៃពួរភ្លៅ (hamstring surgery)។ បញ្ហាដ៏គួរឱ្យព្រួយបារម្ភបានឃាត់គេមិនឱ្យលេងម្តងទៀតកាលពីរដូវកាលមុន ដោយបានអវត្តមានចំនួន ២៦ ប្រកួត បន្ថែមទៀត។

ទោះបីជាបានបង្ហាញខ្លួនក្នុងជម្រើសជាតិលើកដំបូងនៅឆ្នាំ ២០២០ ក៏ដោយ James ទើបតែប្រមូលបាន ២១ ដង ប៉ុណ្ណោះ។ រូបគេបានប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាសម្រាប់តំណែងខ្សែការពារស្លាបស្តាំរបស់ក្រុម Three Lions ពីសំណាក់កីឡាករដូចជា Kyle Walker, Kieran Trippier និង Trent Alexander-Arnold ហើយគេក៏រំពឹងថាអាចនឹងមានការបង្ហាញខ្លួនច្រើនជាងនេះមកដល់ពេលនេះ។

O’Reilly កំពុងត្រូវបានផ្តល់ឱកាសដើម្បីទទួលបានការបង្ហាញខ្លួនលើកដំបូងក្នុងក្រុមឈុតធំ បន្ទាប់ពីមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ក្រោមការដឹកនាំរបស់លោក Pep Guardiola នៅក្រុម Manchester City។ កីឡាករវ័យ ២០ ឆ្នាំ ដែលអាចលេងបានច្រើនតំណែង រួមទាំងតំណែងខ្សែបម្រើផងនោះ ទើបតែបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Community Shield ឆ្នាំ ២០២៤ ហើយធ្លាប់លេងក្នុងក្របខ័ណ្ឌ Premier League តែ ១៥ លើក ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ លោក Tuchel រីករាយនឹងតាមដានគេក្នុងអំឡុងពេលសម្រាកអន្តរជាតិចុងក្រោយនេះ។

Cole Palmer Chelsea 2025-26

James នឹងទទួលបានឱកាសដើម្បីពង្រឹងកាយសម្បទារបស់ខ្លួន ខណៈដែលការប្រកួតក្នុងស្រុកត្រូវផ្អាកម្តងទៀត។ រូបគេចូលរួមជាមួយបញ្ជីវែងឆ្ងាយនៃកីឡាករដែលកំពុងរងរបួសនៅកីឡដ្ឋាន Stamford Bridge ដែលបានធ្វើឱ្យអ្នកចាត់ការទូទៅលោក Enzo Maresca ជួបវិបត្តិក្នុងការជ្រើសរើសកីឡាករ។ លោកបានឃើញខ្សែការពារកណ្តាល Josh Acheampong និង Benoit Badiashile ត្រូវបង្ខំចិត្តដកខ្លួនចេញពីការប្រកួតទល់នឹង Liverpool។ រីឯ Levi Colwill ត្រូវបានដកចេញពីការប្រកួតពេញមួយរដូវកាលទៅហើយ បន្ទាប់ពីទទួលការវះកាត់លើបញ្ហា ACL

Cole Palmer គឺជាការបាត់បង់ដ៏ធំបំផុតសម្រាប់ Chelsea នាពេលបច្ចុប្បន្ន ដោយក្រុមត្រូវប្រឈមមុខនឹងការខ្វះខាតខ្សែបម្រើលេខ ១០ ដ៏សំខាន់របស់ខ្លួន។ រូបគេកំពុងព្យាបាលរបួសក្រលៀន ដោយមិនទាន់ដឹងច្បាស់ថាពេលណាខ្សែបម្រើឆ្នើមរបស់ អង់គ្លេស រូបនេះ នឹងអាចវិលត្រឡប់មកវិញនោះទេ។ កីឡាករដែលទើបទិញចូលនៅរដូវក្តៅ Liam Delap ត្រូវបានបង្ខំឱ្យអវត្តមានជាច្រើនសប្តាហ៍ដោយសារបញ្ហារបួសភ្លៅ។

កីឡាករ Andrey Santos ក៏កំពុងព្យាបាលរបួសស្រាលដែរ ដូចទៅនឹង Wesley Fofana, Tosin Adarabioyo, Trevoh Chalobah និង Dario Essugo – ដែលកីឡាករក្រោយៗនេះគឺជាកីឡាករមួយរូបទៀតដែលបានទទួលការវះកាត់។

ដំណឹងល្អសម្រាប់ Chelsea គឺថា ពួកគេនឹងមិនវិលត្រឡប់ទៅប្រកួត Premier League រហូតទាល់តែដល់ថ្ងៃទី ១៨ ខែតុលា ដើម្បីទៅជួបក្រុម Nottingham Forest។ ពួកគេសង្ឃឹមថា បន្ទប់ព្យាបាលរបស់ពួកគេនឹងមានសភាពធូរស្រាលបន្តិចនៅពេលនោះ ហើយកីឡាករ James បន្ទាប់ពីមើលការប្រកួតរបស់ អង់គ្លេស ពីចម្ងាយ អាចនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តតួនាទីជាប្រធានក្រុម ដោយមិនចាំបាច់សម្រាកដោយបង្ខំម្តងទៀតនៅកម្រិតក្លិបឡើយ៕

Previous articleAntonio Conte ពន្យល់ពីមូលហេតុនៃការដាក់ Kevin De Bruyne នៅកៅអីបម្រុង
Next articleការបកស្រាយរបស់វីរបុរសអាល្លឺម៉ង់ Rudi Voller ចំពោះការចាប់ផ្តើមដ៏យឺតយ៉ាវរបស់ Florian Wirtz នៅ Liverpool