Eintracht Frankfurt គ្រោងបន្តតាមប្រមាញ់ William Osula ពី Newcastle United ក្នុងខែមករា

បរទេស៖ យោងតាមកាសែត Sky Sport ក្រុម Frankfurt បានដាក់សំណើខ្ចីជើង ៥ លានអឺរ៉ូ ជាមួយនឹងជម្រើសទិញផ្តាច់ក្នុងតម្លៃ ២៥ លានអឺរ៉ូ (ស្មើនឹង ២១ លានផោន២៩ លានដុល្លារ) សម្រាប់កីឡាករ Osula កាលពីអំឡុងរដូវក្តៅ ប៉ុន្តែសំណើនេះត្រូវបានក្រុម Magpies បដិសេធ។

ក្លិបអាល្លឺម៉ង់មួយនេះឥឡូវនេះគ្រោងនឹងចាប់ផ្តើមការតាមប្រមាញ់របស់ពួកគេឡើងវិញចំពោះ Osula នៅក្នុងទីផ្សារដោះដូរកីឡាករខែ មករា ខណៈដែលពួកគេកំពុងស្វែងរកការពង្រឹងការវាយប្រហាររបស់ពួកគេជាមួយកីឡាករ Jonathan Burkardt។ ខ្សែប្រយុទ្ធសញ្ជាតិ ដាណឺម៉ាក រូបនេះ បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយក្រុម Frankfurt រួចហើយ។

Newcastle United v Bradford City - Carabao Cup Third Round

ក្រុម Newcastle បានចុះហត្ថលេខាលើកីឡាករ Osula ពីក្រុម Sheffield United ក្នុងតម្លៃ ១១ លានអឺរ៉ូ (ស្មើនឹង ៩ លានផោន១៣ លានដុល្លារ) កាលពីឆ្នាំ ២០២៤។ រូបគេបានបង្ហាញខ្លួន ៩ លើក ក្នុងការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ប៉ុន្តែបានចាប់ផ្តើមត្រឹមតែ ២ លើក ប៉ុណ្ណោះ គឺក្នុងការប្រកួត Carabao Cup ដែលឈ្នះក្រុម Bradford (ដែលគេស៊ុតបាន ២ គ្រាប់) និងការប្រកួតលីគ Premier League ដែលស្មើជាមួយក្រុម Leeds។ រូបគេក៏បានរកគ្រាប់បាល់បានមួយគ្រាប់ផងដែរក្នុងការបង្ហាញខ្លួនជាកីឡាករបម្រុង ក្នុងការប្រកួតដែលចាញ់ក្រុម Liverpool ៣-២ កាលពីខែ សីហា

ក្រុម Eintracht Frankfurt ត្រូវបានក្រុមយក្សអាល្លឺម៉ង់ Bayern Munich វាយបកយ៉ាងចាស់ដៃកាលពីចុងសប្តាហ៍ ដោយការរកបាន ២ គ្រាប់ ពី Luis Diaz និង ១ គ្រាប់ ពី Harry Kane បានធានាជ័យជម្នះ ៣-០ សម្រាប់ក្រុមភ្ញៀវ។ បច្ចុប្បន្ន Frankfurt ស្ថិតនៅចំណាត់ថ្នាក់ទី ក្នុងតារាង Bundesliga ដោយមាន ៩ ពិន្ទុ ពីការប្រកួត ៦ លើក

Atletico de Madrid v Eintracht Frankfurt - UEFA Champions League 2025/26 League Phase MD2

ក្រុម Frankfurt សង្ឃឹមថា សំណើថ្មីរបស់ពួកគេសម្រាប់កីឡាករ Osula នឹងត្រូវបានទទួលយកដោយក្រុម Newcastle ខណៈដែលពួកគេកំពុងស្វែងរកការកសាងការវាយប្រហាររបស់ពួកគេឡើងវិញ បន្ទាប់ពីការលក់កីឡាករ Hugo Ekitike ទៅឱ្យក្រុម Liverpool។ ក្លិបមានគោលបំណងពង្រឹងក្រុមរបស់ខ្លួនដើម្បីប្រជែងដណ្តើមចំណាត់ថ្នាក់ កំពូលទាំងបួន និងធានាកៅអីលេងពាន Champions League សម្រាប់រដូវកាលក្រោយ៕

Previous articlePhilipp Lahm ជឿជាក់ថាកីឡាករ Bayern មានភាពខ្លាំងក្លាក្នុងការឈ្នះពាន Bundesliga
Next articleគ្រូបង្វឹកស៊ុយអែត ការពារ Viktor Gyokeres ពីការរិះគន់ក្រោយខ្វះការស៊ុតបញ្ចូលទីនៅ Arsenal