កីឡាករ Bukayo Saka រិះគន់ «បាល់ជ្រុងដ៏អន់ៗ» របស់ខ្លួន

បរទេស៖ ក្រុម Arsenal បានចាប់ផ្តើមការប្រកួតរបស់ពួកគេទល់នឹង Fulham កាលពីល្ងាចថ្ងៃសៅរ៍ ដោយមានពិន្ទុស្មើជាមួយក្រុម Manchester City បន្ទាប់ពីក្រុម Cityzens ឈ្នះ ២-០ លើក្រុម Everton នៅមុននេះបន្តិច។ កីឡាករ Erling Haaland បានរក្សាទម្រង់លេងស៊ុតបញ្ចូលទីដ៏ខ្លាំងក្លារបស់ខ្លួនដោយរកបាន ២ គ្រាប់ ទល់នឹងក្រុម Toffees (Everton) ខ្សែប្រយុទ្ធសញ្ជាតិ ន័រវែស រូបនេះឥឡូវបានស៊ុតបញ្ចូលទីក្នុងការប្រកួត ១២ លើកក្នុងចំណោម ១៣ ប្រកួតសម្រាប់ក្លឹប និងជម្រើសជាតិនៅរដូវកាលនេះ។

Fulham v Arsenal - Premier League

ទោះជាយ៉ាងណាក៏ដោយ ក្រុម Gunners បានឆ្លើយតបយ៉ាងអស្ចារ្យ ខណៈដែលពួកគេបានដណ្តើមយកជ័យជម្នះយ៉ាងប្រផិតប្រផើយលើក្រុម Whites (Fulham) បញ្ចប់កំណត់ត្រាមិនឈ្នះ ប្រកួតជាប់គ្នានៅកីឡដ្ឋាន Craven Cottage បន្ទាប់ពីចាញ់ ២-១ កាលពីឆ្នាំ ២០២៣ និងស្មើ ១-១ ក្នុងជំនួបកាលពីរដូវកាលមុន។ កីឡាករ Trossard ដែលបានចាប់ផ្តើមលេងនៅស្លាបខាងឆ្វេងជំនួសកីឡាករ Gabriel Martinelli បានស៊ុតបាល់សម្រេចនៅនាទីទី ៦០ ដើម្បីធានាជ័យជម្នះ ១-០ នៅក្នុងជំនួប London derby នេះ។

កីឡាករ Saka បានចូលទៅឈរមុខកាមេរ៉ារបស់ទូរទស្សន៍ Sky Sports បន្ទាប់ពីជ័យជម្នះនេះ ប៉ុន្តែខណៈដែលវាគឺជាបាល់ជ្រុងរបស់គាត់ដែលបានរកឃើញក្បាល Gabriel Magalhaes ដើម្បីបញ្ជូនបន្តទៅឱ្យ Trossard កីឡាករជម្រើសជាតិ អង់គ្លេស រូបនេះនៅតែរិះគន់ការទាត់បាល់ Set-pieces (បាល់ Free-kick, បាល់ជ្រុង… ) របស់គាត់នៅចប់ការប្រកួត។

លោក Jamie Redknapp បានលើកឡើងអំពីប្រធានបទបាល់ជ្រុង និងរបៀបដែលវាជួយក្រុមបាននៅពេលមាន Gabriel វាយលុកលើបាល់បញ្ជូន នៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតនៅលើកញ្ចក់ទូរទស្សន៍ Sky Sports ដែល Saka បានឆ្លើយតបថា៖ «បាទ បាទ គាត់ជួយ គាត់បានជួយ។ យើងមានកីឡាករធំៗមួយចំនួននៅក្នុងប្រអប់គ្រោះថ្នាក់»

«នៅពេលចាប់ផ្តើមការប្រកួត ខ្ញុំបានទាត់បាល់ជ្រុងដ៏អន់មួយចំនួន ដូច្នេះខ្ញុំពិតជាខកចិត្តណាស់ ប៉ុន្តែខ្ញុំនៅតែបន្ត ហើយខ្ញុំគិតថានេះគឺជាបាល់ជ្រុងទីបួនហើយ។ ខ្ញុំបានទាត់វាបញ្ចូលទៅក្នុងទីលាន ហើយវាជាការបញ្ជូនបាល់ដ៏ល្អ Gabriel បានប៉ះវា ហើយយើងក៏រកបានគ្រាប់បាល់ ដូច្នេះខ្ញុំពិតជារីករាយណាស់ជាមួយវា»

បន្ទាប់មកអ្នកធ្វើបទបង្ហាញលោក Dave Jones បានសួរថា ហេតុអ្វីបានជា Saka គិតថាគាត់ទាត់បាល់ជ្រុងមិនបានល្អ ដែលគាត់បានឆ្លើយថា៖ «តើលោកមិនបានឃើញវាទេឬ?» ហើយអំពីការហ្វឹកហាត់លើបាល់ជ្រុង តារាឆ្នើមរបស់ Arsenal រូបនេះបានបន្ថែមថា៖ «វាជាអ្វីដែលយើងបានហ្វឹកហាត់ច្រើន ហើយវាពិតជាច្បាស់ណាស់ យើងពូកែខាងវា។ ដូចដែលខ្ញុំបាននិយាយ ខ្ញុំសប្បាយចិត្តជាមួយនឹងបាល់ជ្រុងនៅទីបញ្ចប់ ដែលបានជួយយើងរកគ្រាប់បាល់»

Fulham v Arsenal - Premier League

ដោយសារក្រុម City បានទទួលជ័យជម្នះលើក្រុម Everton និងក្រុម Liverpool ត្រូវប្រឈមមុខនឹងក្រុម Manchester United ដែលកំពុងខកចិត្តនៅថ្ងៃអាទិត្យ ដូច្នេះវាជាការចាំបាច់ណាស់ដែលក្រុម Arsenal ទាមទារជ័យជម្នះនៅក្នុងការប្រកួតដំបូងរបស់ពួកគេ បន្ទាប់ពីសម្រាកការប្រកួតអន្តរជាតិ។ ចំពោះក្រុម Arsenal ដែលចាប់ផ្តើមបានល្អបន្ទាប់ពីការសម្រាក Saka បាននិយាយថា៖ «បាទ ជាក់ស្តែងមានការរំពឹងទុកជាច្រើនមកលើពួកយើង យើងដឹងរឿងនោះ»

«ហើយយើងមិនបានចាប់ផ្តើមការប្រកួតដូចដែលយើងបានរំពឹងទុក និងដូចដែលយើងចង់បាននោះទេ ប៉ុន្តែឥឡូវនេះយើងមានបទពិសោធន៍ក្នុងការយល់ដឹង បន្ទាប់ពីមកទីនេះពីរបីឆ្នាំហើយមិនទទួលបានលទ្ធផលដែលយើងចង់បាន ប៉ុន្តែថ្ងៃនេះយើងអាចត្រឡប់លទ្ធផលនោះវិញ ហើយបង្ហាញថាយើងអាចឈ្នះនៅទីបញ្ចប់ ដូច្នេះមនុស្សគ្រប់គ្នានៅក្នុងក្រុមសប្បាយរីករាយយ៉ាងខ្លាំងអំពីវា»

ដោយសារការបង្ហាញខ្លួនពីរលើកចុងក្រោយរបស់ពួកគេនៅទឹកដី Fulham ជ័យជម្នះនេះមានអារម្មណ៍ថាមានសារៈសំខាន់ ដែលកីឡាករវ័យ ២៤ ឆ្នាំ រូបនេះបានបន្ថែមថា៖ «បាទ ពិតប្រាកដណាស់។ ទោះបីជាវាមិនមានសម្រាប់អ្នកដទៃក៏ដោយ វានៅតែមានសម្រាប់ពួកយើង»

«រដូវកាលនេះ យើងបានយកឈ្នះក្រុម Newcastle ដែលយើងធ្លាប់មានការលំបាកក្នុងការលេងនៅក្រៅទឹកដីកាលពីមុន ក៏ដូចជាក្រុម West Ham ផងដែរ ដែលយើងធ្លាប់មានបញ្ហាជាមួយនៅទឹកដីខ្លួនឯង ហើយឥឡូវនេះគឺក្រុម Fulham នៅក្រៅទឹកដី ដែលយើងធ្លាប់មានការលំបាកជាមួយ ដូច្នេះវាគឺជាពិន្ទុដែលយើងបានប្រមូលបាន ដែលក្នុងរដូវកាលថ្មីៗនេះពួកគេបានប្រមូលបាន ដូច្នេះយើងសប្បាយចិត្តនឹងខ្លួនឯងផងដែរ»

ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ក្នុងរដូវកាល Premier League ពីរ-បីចុងក្រោយ ក្រុម Arsenal ដឹងថាពួកគេចាំបាច់ត្រូវនាំមុខក្រុមដូចជា Liverpool និង City ឲ្យបានក្នុងរដូវកាលនេះ ដើម្បីបំបាត់ស្លាកឈ្មោះ ‘nearly man’ (ក្រុមដែលជិតបានសម្រេចតែខកខាន) របស់ពួកគេ។ វាមានន័យថា ផ្នត់គំនិត (Mentality) ដ៏រឹងមាំមួយត្រូវបានទាមទារ ខណៈដែលក្រុម Gunners ព្យាយាមទៅឲ្យដល់ទីបញ្ចប់ ដែល Saka បានពន្យល់លម្អិត ដោយបញ្ជាក់ថា៖ «បាទ យើងជឿជាក់។ ផ្នត់គំនិតគឺសាមញ្ញ – គឺ ត្រូវតែឈ្នះក្នុងបរិបទណាមួយក៏ដោយ»

«នឹងមានការប្រកួតដែលយើងគ្រប់គ្រងបាល់បានច្រើន។ នឹងមានការប្រកួតដែលយើងជួបការលំបាក។ នឹងមានការប្រកួតដែលយើងត្រូវការពារ។ ក្នុងបរិបទណាក៏ដោយ យើងត្រូវតែឈ្នះ។ នោះគឺជាផ្នត់គំនិតសម្រាប់ពួកយើង។ យើងបានបង្ហាញវានៅថ្ងៃនេះ។ យើងបានចាប់ផ្តើមមិនល្អ ហើយនៅទីបញ្ចប់ យើងបានឈ្នះ»

ក្រុម Arsenal ឥឡូវនេះមានការប្រកួតក្នុងទឹកដី ដងជាប់ៗគ្នា ខណៈដែលពួកគេនឹងស្វាគមន៍ក្រុម Atletico Madrid មកកាន់កីឡដ្ឋាន Emirates ក្នុងក្របខ័ណ្ឌ Champions League នៅពាក់កណ្តាលសប្តាហ៍ មុនពេលពួកគេត្រូវប្រឈមមុខនឹងក្រុម Crystal Palace និង Brighton នៅមុខអ្នកគាំទ្ររបស់ពួកគេដើម្បីបញ្ចប់ខែ តុលា៕

Previous articleAntonio Conte ប្រាប់មូលហេតុដែលមិនដាក់ Rasmus Hojlund និង Scott McTominay ក្នុងការប្រកួតចាញ់ក្រុម Torino
Next articleកីឡាករ Folarin Balogun ស៊ុតបញ្ចូលទី ជួយអោយ Monaco ស្មើជាមួយ Angers