Ruben Amorim បកស្រាយ​ពី​មូលហេតុ​នៃ​ការ​ពន្យារពេល​ចរចា​កុងត្រាថ្មី Harry Maguire

បរទេស៖ កីឡាករ Harry Maguire បានចូលរួមជាមួយក្រុម United ក្នុងឆ្នាំ ២០១៩ ពីក្រុម Leicester ក្នុងតម្លៃ ៨០ លានផោន (១០៦ លានដុល្លារ) ដែលជាតម្លៃកំណត់ត្រាពិភពលោកសម្រាប់ខ្សែការពារនៅពេលនោះ។ គាត់បានឆ្លងកាត់រដូវកាលឡើងចុះជាច្រើន ហើយត្រូវបានតែងតាំងជាប្រធានក្រុមនៅខែមករា ២០២០។ បើទោះបីជាបាត់បង់តំណែងចាប់ផ្តើមក្រោមការដឹកនាំរបស់លោក Erik ten Hag និងត្រូវបានដកតំណែងប្រធានក្រុមនៅឆ្នាំ ២០២៣ ក៏ដោយ ក៏គាត់បានតស៊ូប្រយុទ្ធត្រឡប់មកកាន់ក្រុមវិញ ហើយបានក្លាយជាកីឡាករសំខាន់សម្រាប់គ្រូបង្វឹក Ruben Amorim ដោយស៊ុតបញ្ចូលទីបានគ្រាប់ដ៏សំខាន់ទល់នឹង Lyon, Leicester និង Ipswich កាលពីរដូវកាលមុន។ ការតែតបាល់បញ្ចូលទីរបស់គាត់នៅនាទីទី ៨៥ នៅកីឡដ្ឋាន Anfield បានបង្កើនកិត្តិនាមរបស់គាត់ជា Cult-hero យ៉ាងខ្លាំង។

លោក Amorim បាននិយាយថា៖ «Harry Maguire ពិតជាសំខាន់សម្រាប់យើង ហើយបានសំខាន់នៅថ្ងៃនេះ។ គាត់គឺជាឧទាហរណ៍ដ៏អស្ចារ្យ បើគិតពីអ្វីគ្រប់យ៉ាងដែលគាត់បានឆ្លងកាត់ គឺជាឧទាហរណ៍ដ៏ល្អសម្រាប់ក្មេងៗគ្រប់រូប»។

Liverpool v Manchester United - Premier League

ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹករូបនេះ មិនមានឆន្ទៈ ក្នុងការពិភាក្សាថាតើក្លឹបមានផែនការបន្តកិច្ចសន្យាថ្មីជាមួយ Maguire ឬអត់នោះទេ ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងផុតកំណត់នៅខែ មិថុនា ខាងមុខ។

លោក Amorim បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា៖ «យើងពិតជាសប្បាយរីករាយជាមួយ Harry ប៉ុន្តែវាមិនមែនជាពេលវេលាដើម្បីនិយាយអំពីនោះទេ។ ការនិយាយបែបនេះផ្តល់គំនិតថា យើងកំពុងគិតឆ្ងាយណាស់ យើងត្រូវគិតអំពីពេលនេះ។ យើងពិតជាសប្បាយរីករាយជាមួយ Harry គាត់ពិតជាសំខាន់សម្រាប់យើង ប៉ុន្តែយើងគ្រាន់តែត្រូវផ្តោតលើការប្រកួតបន្ទាប់ប៉ុណ្ណោះ»។

លោក Amorim បានសរសើរលោក Maguire ហើយនិយាយថាគាត់ស័ក្តិសមបំផុតក្នុងការលេងក្នុងប្រព័ន្ធ ខ្សែការពារ ៣ នាក់ ប៉ុន្តែលោកក៏បាន ជំរុញ ខ្សែការពាររូបនេះឱ្យកែលម្អសមត្ថភាពរបស់ខ្លួនជាមួយ បាល់ ផងដែរ។

លោក Amorim បានបន្ថែមថា៖ «វាល្អសម្រាប់គាត់ក្នុងការលេងជាមួយខ្សែការពារកណ្តាល ៣ នាក់ ខ្ញុំគិតថាគាត់មានអារម្មណ៍ស្រួលជាង។ ដោយសារតែគាត់លេងនៅកណ្តាល គាត់មិនចាំបាច់ទៅខាងស្លាបច្រើនពេកទេ ដូច្នេះពេលខ្លះអ្នកជួយកីឡាករដោយរបៀបដែលអ្នកលេង។ ខ្ញុំពិតជារីករាយណាស់។ គាត់មិនក្មេងទេ ប៉ុន្តែគាត់អាចរៀនបានច្រើន គាត់អាចកែលម្អបាន»។

Brentford v Manchester United - Premier League

«ខ្ញុំគិតថាគាត់អាចល្អជាងនេះទៅទៀតជាមួយបាល់ ព្រោះគាត់មានគុណភាពនោះ ហើយគាត់ត្រូវបង្ហាញវា។ គាត់គឺជាកីឡាករដ៏ធំសម្រាប់យើង ខ្ញុំពិតជាសប្បាយចិត្ត ប៉ុន្តែការប្រកួតនោះបានកន្លងផុតទៅហើយ គ្រាប់បាល់នោះបានកន្លងផុតទៅហើយ ហើយឥឡូវនេះសូមមើលទៅមុខសម្រាប់បច្ចុប្បន្ន និងអនាគត»។

លោក Amorim បានពន្យល់ថា Maguire និង Mason Mount បានទទួល របួស​តិចតួច (picked up knocks) ចាប់តាំងពីការឈ្នះនៅកីឡដ្ឋាន Anfield មក។ នេះមានន័យថា អតីតមិត្តរួមក្រុមជម្រើសជាតិ អង់គ្លេស ទាំងពីរនាក់នេះអាចនឹង អវត្តមាន សម្រាប់ការប្រកួតរបស់ United ទល់នឹងក្រុម Brighton and Hove Albion នៅថ្ងៃសៅរ៍។

គ្រូបង្វឹកក៏បានប្រកាសថា កីឡាករ Lisandro Martinez កំពុងមានការរីកចម្រើនល្អ ៨ ខែ បន្ទាប់ពីរបួស ACL (សរសៃពួរជង្គង់ដាច់) ប៉ុន្តែនៅតែមានពេលខ្លះទៀតទើបអាចត្រលប់មកចូលរួមជាមួយក្រុមវិញ។

ក្រុម United បានចាញ់ ៣ ប្រកួតចុងក្រោយ របស់ពួកគេនៅផ្ទះទល់នឹងក្រុម Brighton ហើយលោក Amorim បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការ បំភ្លេច ជ័យជម្នះរបស់ពួកគេនៅ Liverpool និងការកត់ត្រាជ័យជម្នះក្នុងលីគ Premier League លើកទីបីជាប់ៗគ្នា។

Liverpool v Manchester United - Premier League

លោក Amorim បាននិយាយថា៖ «វានឹងក្លាយជាការប្រកួតដ៏លំបាកមួយ។ Brighton ពិតជាសប្បាយក្នុងការមើល ពួកគេពិតជាល្អក្នុងការកសាងការលេង ពួកគេពិតជាខ្លាំងក្នុងការវាយបក (transitions) នៅក្នុងគ្រប់ទិដ្ឋភាពនៃការប្រកួត។ ពួកគេកំពុងធ្វើបានល្អនៅការស៊ុតបាល់ពីតំបន់គ្រោះថ្នាក់ (set pieces) ក្នុងរដូវកាលនេះ ដូច្នេះពួកគេគឺជាក្រុមដែលមានភាពពេញលេញ។ យើងត្រូវមានភាពឆ្លាតវៃពិតប្រាកដ ហើយប្រឈមមុខនឹងការប្រកួតនោះជាមួយនឹងការផ្តោតអារម្មណ៍ពិតប្រាកដលើអ្វីគ្រប់យ៉ាងដែលយើងធ្វើ ពីព្រោះពួកគេគឺជាក្រុមដ៏រឹងមាំមួយ»។

«យើងប្រើប្រាស់ស្មារតីល្អនៃការឈ្នះការប្រកួត យើងដឹងថាវាជាចុងសប្តាហ៍ដ៏ល្អសម្រាប់យើង ប៉ុន្តែការផ្តោតអារម្មណ៍របស់យើងគឺទៅលើការប្រកួតបន្ទាប់។ នោះគឺជារឿងកន្លងផុតទៅហើយ ហើយយើងត្រូវយល់ថា បាល់ទាត់ផ្លាស់ប្តូរច្រើន ជាពិសេសក្លឹបប្រភេទនេះ ដូច្នេះយើងមិនគិតអំពីការប្រកួតចុងក្រោយទេ យើងកំពុងគិតអំពីការប្រកួតនេះ ហើយវានឹងពិបាកខ្លាំងណាស់ក្នុងការឈ្នះ»៕

Previous articleFederico Chiesa ឈ្នះ Player of the Month បើទោះជាមិនបានលេងជាជម្រើសដំបូង
Next articleFermin Lopez បង្ហើប​ពី​ការ​ចាប់អារម្មណ៍​របស់ Real Madrid តែ​បញ្ជាក់​ថា Barcelona ជា «ក្តី​សុបិន​ដ៏​ធំ»