Bayern Munich បំបាក់ Gladbach ៣-០ ដោយ​ការ​បញ្ចប់​ទី​ដ៏​អស្ចារ្យ​របស់​កីឡាករ​វ័យក្មេង Lennart Karl

បរទេស៖ តង់ទីមួយបានឃើញការប្រកួតតានតឹងរវាងក្រុមទាំងពីរ ដោយក្រុម Bayern មិនអាចបំបែកខ្សែការពារដ៏តឹងណែនរបស់ក្រុម Monchengladbach បានឡើយ។ ក្រុមម្ចាស់ផ្ទះបានរងនូវ ការ​ប៉ះទង្គិច​ដ៏​ធំ នៅនាទីទី ១៩ ដោយកីឡាករ Jens Castrop ត្រូវបានពិន័យ កាត​ក្រហម​ផ្ទាល់ បន្ទាប់ពីបង្កកំហុសលើកីឡាករ Luis Diaz

លោក Vincent Kompany បានធ្វើការផ្លាស់ប្តូរបន្តិចបន្តួចនៅដើមតង់ទីពីរ ដោយបានប្តូរ Nicolas Jackson ចេញ។ ខ្សែប្រយុទ្ធអតីតក្រុម Chelsea រូបនេះ បរាជ័យ​ក្នុង​ការ​ឆ្លៀត​យក​ឱកាស ដែលត្រូវបានផ្តល់ឱ្យគេ ខណៈដែលគេនៅតែ គ្មាន​ប្រសិទ្ធភាព។ កីឡាករ Serge Gnabry ត្រូវបានបញ្ចូលជាមួយនឹង Raphaël Guerreiro ដែលបានបង្ហាញខ្លួនជា ‘Super Sub’ (កីឡាករបម្រុងដ៏អស្ចារ្យ) សម្រាប់ក្រុម Bavarian

នៅនាទីទី ៦៤ កីឡាករ Kimmich បានទទួលបាល់ពី Gnabry ក្នុងប្រអប់ប៉េណាល់ទី មុននឹងព្យាយាមស៊ុត ប៉ុន្តែត្រូវខ្សែការពារគូប្រកួតបិទបាន។ ទោះជាយ៉ាងណា ពីការស៊ុតបាល់ចេញ (rebound) ខ្សែបម្រើដែលមានបទពិសោធន៍រូបនេះបានរកគ្រាប់បាល់ បំបែក​ភាព​ជាប់​គាំង

ប្រាំនាទីក្រោយមក Guerreiro បាន បន្ថែម​គ្រាប់​ទី​ពីរ បន្ទាប់ពីទទួលបានបាល់ពី Michael Olise ក្នុងប្រអប់ប៉េណាល់ទី ខណៈដែលកីឡាករជម្រើសជាតិ ព័រទុយហ្គាល់ រូបនេះបានស៊ុតបញ្ចូលទីយ៉ាងល្អ។ បន្ទាប់មក Guerreiro បានបញ្ជូនបាល់យ៉ាងល្អឥតខ្ចោះទៅឱ្យកីឡាករ បម្រុង​ដែល​ទើប​ចូល និងជា Wonderkid កីឡាករ Lennart Karl ខណៈដែលកីឡាករវ័យក្មេងរូបនេះបាន រក​គ្រាប់​ទី​ពីរ​ជាប់ៗ​គ្នា សម្រាប់ក្រុម Bayern ដោយការ បញ្ចប់ទី​លំដាប់​ពិភពលោក ពីគែមប្រអប់ប៉េណាល់ទី។

FBL-GER-BUNDESLIGA-MOENCHENGLADBACH-BAYERN MUNICH

ទន្ទឹមនឹងនោះ ក្រុម Monchengladbach មានឱកាសវាយបកបានមួយគ្រាប់វិញនៅពេលពួកគេទទួលបាន បាល់​ពិន័យ​ប៉េណាល់ទី បន្ទាប់ពីកំហុសរបស់ Tom Bischof។ ជាអកុសលសម្រាប់ក្រុមម្ចាស់ផ្ទះ កីឡាករ Kevin Stoger បានស៊ុតបាល់ ប៉ះ​បង្គោល​ទី យ៉ាងខ្លាំង ហើយបាន ខ្ជះខ្ជាយ​ឱកាស​មាស ដើម្បីបង្កើតការវាយបកវិញ។

លោក Stoger បានក្លាយជា ជន​អាក្រក់ (villain) សម្រាប់ក្រុម Monchengladbach ដោយសារតែគេបរាជ័យក្នុងការស៊ុតបាល់ប៉េណាល់ទីនៅតង់ទីពីរ។ នៅពេលទទួលបានបាល់ប៉េណាល់ទី ក្រុម Bayern កំពុងនាំមុខ ២ គ្រាប់ ប៉ុន្តែកំពុងមើលទៅ ងាយ​រង​គ្រោះ នៅពេលតាមទប់ស្កាត់ការវាយបក។ គ្រាប់បាល់នោះអាចផ្តល់ឱកាសឱ្យក្រុមម្ចាស់ផ្ទះបង្កើតការវាយបកវិញ ប៉ុន្តែខ្សែបម្រើរូបនេះបានខកខានឱកាសមាសទៅវិញ។

Borussia Mönchengladbach v FC Bayern München - Bundesliga

ជាមួយនឹង ៣ ពិន្ទុ ដ៏សំខាន់នេះ ក្រុមជើងឯកអាល្លឺម៉ង់បាន បង្កើន​កំណត់ត្រា​ឈ្នះ របស់ពួកគេនៅក្នុងក្របខ័ណ្ឌ Bundesliga ដល់ ៨ ប្រកួត ជាប់ៗគ្នា ខណៈដែលពួកគេកំពុង នាំមុខ ៥ ពិន្ទុ លើក្រុម RB Leipzig នៅកំពូលតារាង៕

Previous articleAlejandro Garnacho រក​បាន​គ្រាប់​ដំបូង​ឱ្យ Chelsea ហើយ​បង្ហាញ​ក្បាច់​អបអរ​ដ៏​ល្បី​កាលនៅ Man Utd
Next articleBruno Fernandes បង្ហាញខ្លួន​លើក​ទី ៣០០ សម្រាប់ Man Utd ក្រោយ​បដិសេធ​ការផ្ទេរទៅអារ៉ាប៊ីសាអូឌីត