ត្រូវប៉ះ Barca នៅអាទិត្យនេះផង!! ស្រាប់តែ Benzema ជួបបញ្ហារបួស

បរទេស៖ Benzema ត្រូវបានប្តូរចេញក្រោយទទួលរងរបួសជើងនៅវគ្គទី២ ក្នុងការប្រកួតរវាងក្លឹប Real Madrid និង Liverpool។ គាត់បានប៉ះទង្គិចជាមួយនឹង Virgil van Dijk មុនបន្តិចដែលអាចស៊ុតបញ្ចូលទី ធ្វើអោយអោយ Real Madrid នាំមុខ Liverpool ១ទល់នឹង០។

ទោះបីជាយ៉ាងណា គាត់នៅអង្គុយនៅកន្លែងបម្រុងដដែរ ដោយមិនបានដើរចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នោះទេ។ ដោយឡែកលោក Carlo Ancelotti បានបញ្ជាក់ថា Benzema នឹងអាចលេងក្នុងប្រកួតជាមួយនឹង Barcelona នៅក្នុងសប្តាហ៍នេះបាន៕

ប្រភព៖ GOAL

Previous articleមិនមែន ១ ឫ២ប្រកួត នោះទេ!! ប៉ុន្តែ Casemiro អាចនឹងត្រូវអវត្តមានរហូតដល់ទៅ
Next articleMarco Verratti កំពុងរងសម្ពាធនៅ PSG