បរទេស៖ Hazard មិនបានទទួលភាពជោគជ័យនៅក្លឹប Real Madrid នោះទេ បន្ទាប់ពីក្លឹប Chelsea ទៅនោះ។ នៅពេលនេះកីឡាករសញ្ជាតិប៊ែលស៊ីចរូបនេះ ក៏មានព័ត៌មានទាក់ទងនឹងការចាកចេញពីក្លឹប នៅចុងរដូវកាលនេះផងដែរ។
នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថា Mikel Arteta បង្ហាញពីការចំណាប់អារម្មណ៍ក្នុងការផ្ទេរយករូបគាត់នៅរដូវក្តៅនេះ។ កីឡាករសញ្ជាតិប៊ែលស៊ិចរូបនេះ អាចនឹងទទួលយកការកាត់ប្រាក់ឈ្នួល ខណៈពេលកុងត្រារបស់គាត់នឹងផុតនៅឆ្នាំ២០២៤ខាងមុខ៕