បរទេស៖ ក្លឹប Manchester United កំពុងតែស្វែងរកនៅកីឡាករក្នុងមុខតំណែងជាច្រើននៅទីផ្សារដោះដូរខាងមុខ។ ហើយពួកគេក៏ត្រូវការខ្សែបម្រើផងដែរ ដើម្បីពង្រឹងនៅតំបន់បម្រើសរបស់ខ្លួន។ យោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាកីឡាករ Frank Kessie របស់ Barcelona ក៏ជាជម្រើសមួយរបស់ក្លឹបបិសាចក្រហមផងដែរ។
ខ្សែបម្រើសវ័យ ២៦ឆ្នាំរូបន អាចនឹងត្រូវលេងចាប់ដៃគូរជាមួយនឹង Casemiro នៅតំបន់បម្រើស។ អតីតតារាឆ្នើម AC Milan រូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Spurs និង Chelsea ផងដែរ៕